**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អ្នកជំនាញយានយន្ត NPIC លើកទឹកចិត្តឱ្យនារីចូលសិក្សាជំនាញមេកានិកយានយន្តឱ្យបានច្រើនថែមទៀត ខណៈកំពុងមានតម្រូវការទីផ្សារខ្ពស់

ភ្នំពេញ៖ អ្នកជំនាញបច្ចេកទេសយានយន្តនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឳ្យមាននារីចូលរៀនវគ្គបច្ចេកទេសមេកានិកយានយន្តឳ្យបានច្រើនថែមទៀត ខណៈដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់នៅកម្ពុជា និងសកលលោក។

លោក មិន ឆេងហ៊ាន់ នាយកមហាវិទ្យាល័យជំនាញបច្ចេសទេសមេកានិកយានយន្តនៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា៖«សិស្សជានារីមានចំនួនតិចជាងសិស្សជាបុរស ដែលមកចុះឈ្មោះចូលរៀនជំនាញមេកានិកយានយន្តនៅសាលា NPIC។ ប្រសិនបើសិស្សនារីចូលរៀន គឺគាត់អាចមានលទ្ធិភាពក្នុងការរកការងារបានឆាប់រហ័យ ហើយតម្រូវការទីផ្សារខ្ពស់ទៀតផង»។

លោកនាយកបន្តថា៖«នារីនៅពេលរៀនចប់ អាចក្លាយជា Service Advisor ជាពិសេសខ្ញុំកន្លងមកសង្កេតឃើញថា នារី គឺខាងក្រុមហ៊ុនត្រូវការច្រើន ដោយសារគាត់អាចកាន់ Spare Part Stock ផ្សេងៗបាន ហើយពេលចេញទៅក្រុមហ៊ុន គេបង្រៀនគាត់ថែមទៅ គាត់អាចគេទទួលស្គាល់សមត្ថភាព គឺល្អមែនទែន»។

លើសពីនេះ លោកនាយកបានលើកទឹកចិត្តដល់សិស្សជានារីគួរតែហ៊ានប្រកួតប្រជែងសមត្ថភាព និងចូលប្រឡូកក្នុងវិស័យមេកានិកយានយន្តជាមួយនឹងសិស្សជាបុរស ព្រោះសមត្ថភាពបុរស និងនារីមិនមានភាពខុសគ្នាច្រើននោះទេ។ នារីបច្ចុប្បន្ននេះមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង និងកម្លាំងកាយ ដើម្បីចូលប្រឡូកក្នុងវិស័យការងារផ្នែកយានយន្ត។

លោក ឆេងហ៊ាន់ បានបញ្ជាក់ពីសារៈសំខាន់នៃការចាប់យកជំនាញមូលដ្ឋានក្នុងវិស័យមេកានិចរថយន្ត។ លោកថា មុខវិជ្ជានេះមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យសិស្សអនុវត្តគោលគំនិតក្នុងការផលិត និងការងារជួសជុលយានយន្តប្រកបដោយជំនាញច្បាស់លាស់។
ជាទូទៅសិស្សនិស្សិតដែលលោកបានបង្រៀន គឺលោកណែនាំពួកគេឱ្យយល់អំពីមូលដ្ឋានដូចជា អគ្គិសនី គ្រឿងបន្លាស់យន្តរថយន្តគ្រប់ប្រភេទ គ្រឿងម៉ាស៊ីនខាងក្នុង និងប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក ដើម្បីធ្វើជាមូលដ្ឋាន ហើយអាចក្លាយជាអ្នកជំនាញខាងការងារបច្ចេកទេសយានយន្ត។

ឆ្លងកាត់ការបង្ហាត់បង្រៀនសិស្សនិស្សិតកន្លងមកនេះ លោកបានបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់សិស្សនិស្សិតជាច្រើន រួមទាំងការងារស្រាវជ្រាវមួយចំនួនដែលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់សិស្ស និងសាលា NPICផងដែរ។

លោកបានពន្យល់ថា លទ្ធិផលដែលពួកគេខំប្រឹងប្រែងពេលនេះ គឺជាភាពជោគជ័យដ៏សំខាន់ក្នុងជីវិតពួកគេ ដោយសារសមត្ថភាពអាចធ្វើការផលិតរបស់របរប្រើប្រាស់ គ្រឿងបន្លាស់យានយន្ត និងការជួសជុល។ បន្ទាប់ពីពួកគេបានរៀនចប់ក្នុងរយៈពេល ៤ឆ្នាំ ជាពិសេសប្រសិនពួកគេយកសមត្ថភាពទៅផ្គុំបញ្ចូលគ្នា គឺពួកគាត់មានសមត្ថភាពអាចផលិតជាសម្ភារៈ ឬយានយន្តទាំងមូលបានតែម្ដង។
និស្សិតបញ្ចប់ការសិក្សាពីកម្មវិធីនេះ គឺមានភាពគ្រប់គ្រាន់ក្នុងការបន្តអាជីពផ្សេងៗ។

លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេអាចចូលរួមក្នុងឧស្សាហកម្មដែលទាក់ទងនឹងសង្វាក់ផលិតកម្មដូចជា ការផលិតយានយន្តគ្រប់ប្រភេទ អាចចូលរួមក្នុងការងារជួសជុលយានយន្ត និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬទទួលយកការងារផ្សេងទៀតនៅក្នុងវិស័យមេកានិចយានយន្ត៕

អត្ថបទដែលជាប់ទាក់ទង