ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកស្វាយចេក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្ត បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅរដ្ឋបាលស្រុកស្វាយចេក ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមជាមួយលោក លី សុវណ្ណារិទ្ធិ អភិបាលខេត្តស្តីទី ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកមេឃុំ មេភូមិ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋបានចូលរួម។
អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានដំណើរការពេញមួយរសៀល ទទួលបានលទ្ធផល ពោរពេញដោយខ្លឹមសារ និងបញ្ជាក់បានថា សមាជិក សមាជិកា នៃអង្គវេទិកាបានយកអស់ស្មារតី និងបញ្ញាញាណ ក្នុងការស្តាប់ និងតាមដានទៅលើខ្លឹមសាររបាយការណ៍ពីភាពរីកចម្រេីនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យរយៈពេល០៩ខែ ឆ្នាំ២០២៤ ព្រមទាំងទិសដៅអនុវត្តបន្តឆ្នាំ២០២៥។
បន្ទាប់ពីបានស្តាប់ខ្លឹមសាររបាយការណ៍លទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្ត ទទួលបាននូវបញ្ហា សំណូមពរ និងក្តីកង្វល់ចំនួន៣៣ បញ្ហា/សំណូមពរក្នុងនោះ ៖ ១.ការងារសន្តិសុខសណ្តាប់សង្គម គ្មាន, ២.ការងារអភិវឌ្ឍមូលដ្ឋាន មាន ២០ បញ្ហា និងសំណូមពរ, ៣.ការងារផ្សេងៗ មាន១៣បញ្ហា និងសំណូមពរ។
ដោយក្នុងនោះអង្គវេទិកាក៏បានដោះស្រាយ និងបំភ្លឺដោយផ្ទាល់មាត់ចំពោះបញ្ហាទាំងអស់ខាងលើ ដែលបានលើកឡើងដោយ មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ នឹងត្រូវអនុវត្តដោះស្រាយតាមសំណូមពរ៕


