**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

ក្រុមហ៊ុនចំនួន២ រួមគ្នាអភិវឌ្ឍន៍សួនថាមពលកកើតឡើងវិញ ទីធ្លាបៃតង និងតំបន់ឧស្សាហកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសនៅក្នុងទីក្រុងឧស្សាហកម្ម បៃតងតេជោភ្នំឆ័ត្រ ស្រុកស្វាយចេក

បន្ទាយមានជ័យ៖ ក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន អេឌី អាក អ៊ិនដាសស្ទៀល ផាក ឯ.ក និងក្រុមហ៊ុន ខេមរិន (ខេមបូឌា) ឌីវេឡុបម៉ិន បានចុះអនុស្សរណៈយោគយល់គ្នា គឺដើម្បីបង្កើតជាផ្លូវការនូវការបង្កើត ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងភាគីពាក់ព័ន្ធ។

ការចុះអនុស្សរណៈយោគយល់គ្នា (MOU) ធ្វេីឡេីងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៤។

បេីតាមការឱ្យដឹងពីឯកឧត្តម សេង ស៊ីណារិន បានបញ្ជាក់ពី គោលដៅចម្បង នៃការចុះអនុស្សរណៈយោគយល់គ្នា (MOU) គឺរួមមានការអភិវឌ្ឍន៍សួនថាមពលកកើតឡើងវិញ ទីធ្លាបៃតង និងតំបន់ឧស្សាហកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសនៅក្នុងទីក្រុងឧស្សាហកម្ម បៃតងតេជោភ្នំឆ័ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវបរិស្ថានក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម ជំរុញគំរូកំណើនដែលផ្តល់អាទិភាពដល់តុល្យភាពអេកូ ឡូស៊ី។ លើសពីនេះគម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លងកាត់ព្រំដែន និងកែលម្អសកម្មភាព សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ចិន និងថៃ ដោយជំរុញសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់។

ការបណ្តាក់ទុនរួមគ្នានេះ ក៏នឹងបែងចែកធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងជំនាញវិស្វកម្មឧស្សាហកម្ម ដើម្បីបង្កើតផែនការមេដ៏ទូលំទូលាយសម្រាប់សួនថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដោយធានាបាននូវបរិស្ថានទីក្រុង និងផែនការឧស្សាហកម្មដែលមានរចនាសម្ព័ន្ធល្អ ស្របតាមគោលការណ៍ និរន្តរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ មួយវិញទៀត កិច្ចសហប្រតិបត្តិការគ្នារវាងក្រមហ៊ុនទាំងពីរ ផ្តោតលើការអភិវឌ្ឍន៍ឧស្យានថាមពលបៃតងស្អាត និងទីក្រុងឧស្សាហកម្មបៃតងតេជោភ្នំឆ័ត្រ ដែលមានទីតាំងនៅភូមិភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានថ្លែងនូវការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនទាំងពីរត្រូវបានចាប់ដៃគូគ្នាក្នុងការអភិវឌ្ឍន៍ឧស្យានថាមពលបៃតងស្អាត និងទីក្រុងឧស្សាហកម្មបៃតងតេជោភ្នំឆ័ត្រ ដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក។ ជាពិសេសជួយដល់កសិករដែលកំពុងតែ ដែលដាំដំឡូងមី មានទីផ្សារក្នុងការផលិតនិងកែច្នៃនៅក្នុងស្រុក។

សូមបញ្ជាក់ថា គ្រោងការនេះមានគោលបំណងបង្កើតទីក្រុងឧស្សាហកម្មបៃតងទំនើប ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទាន់សម័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ច និង បរិយាកាសរស់នៅប្រកបដោយគុណភាពខ្ពស់។ ធាតុសំខាន់ៗនៃទីក្រុងឧស្សាហកម្មនេះរួមមាន៖ រោងចក្រថាមពលបៃតង: ផ្តោតលើការប្រើប្រាស់ប្រភពថាមពលដែលមានស្រាប់ពីធម្មជាតិដូចជា ប្រភពថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ និងប្រព័ន្ធផ្ទុកថាមពលថ្ម (BESS) ដើម្បីបង្កើតប្រព័ន្ធអេកូ ថាមពលដ៏រឹងមាំ, សំណង់ឧស្សាហកម្ម បង្កើត និងពង្រីករោងចក្រផលិត និងតំបន់ឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគ បង្កើតឱកាសការងារ និងជំរុញខ្សែចង្វាក់ផលិតទំនិញ និងសេវាកម្ម, តំបន់ស្នាក់នៅ ផែនការស្នាក់នៅ និងតំបន់រស់នៅដែលមានការគិតគូរល្អ ដើម្បីផ្តល់ការស្នាក់នៅ ដែលមានផាសុខភាព និងងាយស្រួលសម្រាប់កម្មករ និងប្រជាជនក្នុងទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មរដ្ឋបាល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន ផ្លូវថ្នល់ សេវាកម្មសាធារណៈ និងសេវាកម្មរដ្ឋបាល ដើម្បីធានាការគ្រប់គ្រងទីក្រុងមានប្រសិទ្ធភាព។ អនុស្សរណៈយោគយល់គ្នានេះនឹងមានសុពលភាពក្នុងរយៈពេលដំបូងចំនួនប្រាំ (០៥) ឆ្នាំ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លុះត្រាតែត្រូវបានបញ្ចប់មុនដោយភាគីណាមួយស្របតាមការកំណត់ក្នុងចំណុចបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង