**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ

បទវិភាគ៖ប្រទេសចិនមិនស្វែងរកផ្កាមួយទងរីកតែឯងនោះទេ រឹតតែរំពឹងថា ផ្កាគ្រប់ប្រភេទនឹងរីកស្គុះស្គាយជាមួយគ្នា

កាលពីឆ្នាំ ២០១៤ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងយ៉ាងជាក់លាក់ក្នុងកិច្ចប្រជុំអំពីកិច្ចការបរទេសរបស់មជ្ឈិមចិនថា ក្តីសុបិនចិនគឺជាក្តីសុបិនដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ អ្វីដែលយើងស្វែងរកនោះគឺ សុខុមាលភាពនិងផលប្រយោជន៍របស់ប្រជាជនចិន ហើយក៏ជាសុខុមាលភាពនិងផលប្រយោជន៍រួមរបស់ប្រជាជននៃបណ្តាប្រទេសនានាផងដែរ ។
ប្រទេសចិនមានទស្សនវិស័យសកល ហើយបានអនុវត្តជាក់ស្តែងម្ដងមួយជំហានៗនិងធ្វើកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ។ ប្រទេសចិនមិនត្រឹមតែបានអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្រសោបយ៉ាងសកម្មជាមួយពិភពលោកដែលរ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំមួយផងដែរ ។
“ការពួតដៃគ្នាកសាង’ខ្សែក្រវាត់និងផ្លូវ’ប្រកបដោយគុណភាពខ្ពស់” “ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” “ការគាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក” “ការគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការកាត់បន្ថយភាពក្រីក្រនិងសន្តិសុខស្បៀង” ។ល។ គំនិតផ្តួចផ្តើមចិននិងផែនការចិនមួយចំនួនដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping បានឆ្លើយតបយ៉ាងស៊ីជម្រៅនូវបញ្ហាជាបន្ទាន់ស្តីពីសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិដែលបានបំពេញបន្ថែមនូវតម្រិះប្រាជ្ញានិងកម្លាំងចលករសម្រាប់ឱ្យពិភពលោកសម្រេចបាននូវការអភិវឌ្ឍរួម និងផ្តល់នូវផែនការគោលសម្រាប់ការកែលំអអភិបាលកិច្ចសកល ប្រការនេះបានឆ្លុះបញ្ចាំងពីការក្តាប់ជាប់យ៉ាងស៊ីជម្រៅចំពោះស្ថានការណ៍សេដ្ឋកិច្ចពិភពលោកនិងនិន្នាការអភិវឌ្ឍន៍របស់មនុស្សជាតិដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ។
ការអភិវឌ្ឍន៍ជាកូនសោមេសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយហេតុផលដ៏សាមញ្ញនេះក៏អាចឆ្លើយតបនឹងបញ្ហាលំបាកគ្រប់បែបយ៉ាងដែលសហគមន៍អន្តរជាតិបាននិងកំពុងប្រឈមមុខផងដែរ ។
ការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរនិងសម្រេចបាននូវការធ្វើទំនើបកម្មគឺជាការស្វែងរករួមគ្នារបស់ប្រជាជននៃបណ្តាប្រទេសនានា ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាវិបត្តិខាងស្បៀងនិងថាមពលជាដើម ឯកតោភាគីនិយមនិងការពារនិយមបានងើបឡើងវិញ ឱនភាពអភិវឌ្ឍន៍បានកើនឡើងយ៉ាងលេចធ្លោ ហើយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានធ្លាក់ក្នុងសភាពជាប់គាំង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នអង្គការសហប្រជាជាតិនាពេលថ្មីៗកន្លងទៅនេះបង្ហាញឱ្យឃើញថា នៅឆ្នាំ ២០២៣ ប្រជាជនប្រហែល ៧៣៣ លាននាក់លើទូទាំងពិភពលោកកំពុងប្រឈមនឹងបញ្ហាអត់ឃ្លាន គិតជាមធ្យម ក្នុងចំណោមប្រជាជនចំនួន ១១ នាក់ ក៏មានម្នាក់ហូបចុកមិនបានគ្រប់គ្រាន់ដែរ ។ តើត្រូវធ្វើយ៉ាងដូចម្តេច ទើបអាចបម្រះខ្លួនចេញពីភាពក្រីក្រ ? ក្នុងវិស័យនេះ រឿងរ៉ាវរបស់ចិនស្តីពីការធ្វើឱ្យប្រជាជនក្រីក្រចំនួន ៨០០ លាននាក់ចេញផុតពីភាពក្រីក្រទាំងស្រុងបានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន ។ វាមិនត្រឹមតែបានជំរុញយ៉ាងខ្លាំងនូវកិច្ចការកាត់បន្ថយភាពក្រីក្រសកលប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់យ៉ាងខ្លាំងក្លានូវជំនឿចិត្តរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតផងដែរ ។
ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូនៃថ្នាក់ដឹកនាំប្រទេស G20 ដែលបានប្រារព្ធធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចិនបានប្រកាសប្រតិបតិ្តការ ៨ ចំណុចដើម្បីគាំទ្រការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងការពួតដៃគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូចជា ការកាត់បន្ថយភាពក្រីក្រី សន្តិសុខស្បៀងនិងសេដ្ឋកិច្ចឌីជីថលជាដើម គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើកទូលាយដោយឯកតោភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច វាមានខ្លឹមសារលម្អិតនិងជាក់ស្តែង ។ ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញថា កិច្ចការដែលប្រទេសចិនបាននិងកំពុងធ្វើ គឺ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានា ដើម្បីធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ ក៏ដូចជាធ្វើឱ្យចក្ខុវិស័យដ៏ល្អបវរក្លាយទៅជាការពិតជាក់ស្តែង ។
ការអភិវឌ្ឍទាំងអស់គ្នាទើបជាការអភិវឌ្ឍពិតប្រាកដ ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការតម្កល់ទុកការអភិវឌ្ឍជាចម្បងក្នុងរបៀបវារៈសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ ៤ ចំណុចដែលបានគ្របដណ្តប់លើវិស័យដូចជា ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិនិងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម ។ ប្រការនេះបានបង្ហាញពីគោលជំហរនិងគំនិតផ្តួចផ្តើមជាប់រហូតរបស់ចិន ពិភពលោកដែលមានវិបុលភាពនិងស្ថិរភាពមួយមិនអាចបង្កើតឡើងលើមូលដ្ឋានអ្នកក្រកាន់តែក្រនិងអ្នកមានកាន់តែមានបានឡើយ បណ្តាប្រទេសនានាគួរជំរុញការអភិវឌ្ឍសកលដែលមានភាពកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅនិងកាន់តែមានភាពធន់ ។
ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាតពីការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ។ ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែងស្ដីពីអភិបាលកិច្ចលើវិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងបរិស្ថានអេកូឡូស៊ីជាដើមដោយសង្កត់ធ្ងន់លើការកសាងសេដ្ឋកិច្ចសកលបែបសហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងមិនបំផ្លាញដល់បរិស្ថានអេកូឡូស៊ី ។ ប្រការទាំងនេះបានគ្រោងផែនការយ៉ាងលម្អិតអំពីការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ។
ជានិច្ចកាល ប្រទេសចិនតែងតែជាដៃគូសហប្រតិបត្តិការរយៈពេលយូរដ៏គួរឱ្យទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ជាអ្នកប្រតិបតិ្តជាក់ស្តែងក្នុងការគាំទ្របុព្វហេតុអភិវឌ្ឍន៍សកលផងដែរ ។
នៅយប់ថ្ងៃទី ១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ នៅក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូបានអញ្ជីញចូលរួមពិធីដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancay តាមប្រព័ន្ធវីដេអូ ។
ច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រនេះបានកាត់បន្ថយពេលវេលាដឹកជញ្ជូនតាមផ្លូវសមុទ្រពីប៉េរូដល់ចិនមកនៅត្រឹម ២៣ ថ្ងៃដែលសន្សំសំចៃថ្លៃដើមដឹកជញ្ជូនទំនិញលើសពី ២០ ភាគរយ ហើយនឹងនាំមកនូវប្រាក់ចំណូល៤ពាន់៥រយលានដុល្លារអាមេរិកដល់ប្រទេសប៉េរូជារៀងរាល់ឆ្នាំ ព្រមទាំងបង្កើតឱកាសការងារដោយផ្ទាល់ចំនួនជាង ៨ ពាន់មុខតំណែង ។ ក្រៅពីនេះកំពង់ផែChancayបានតភ្ជាប់ជាមួយនឹងផ្លូវPan-Americanនិងអាចទៅដល់ក្រុងលីម៉ាតែម្តងតាមរយៈផ្លូវក្នុងរូងភ្នំដែលបានគ្របដណ្តប់ប្រទេសប៉េរូនិងបណ្ដាប្រទេសអាមេរិកឡាទីនយ៉ាងទូលំទូលាយ ក៏ដូចជាជំរុញការអភិវឌ្ឍទាំងស្រុងនិងការកសាងសមាហរណកម្មនៃតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន ។
កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដែលបានផ្តល់ជាផែនការស្តីពីវិបុលភាពនិងការអភិវឌ្ឍរួមដែលពោរពេញទៅដោយតម្រិះប្រាជ្ញាបូព៌ាសម្រាប់ពិភពលោក ។ ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមនេះបានបង្កើតរឿងរ៉ាវស្តីពីការតភ្ជាប់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏ច្រើនរាប់មិនអស់ដែលធ្វើឱ្យពិភពលោកទទួលអារម្មណ៍យ៉ាងប្រាកដប្រជាថា ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលទទួលប្រជាប្រិយភាពបំផុតនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុត ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុបានបង្កើតជាសរសៃឈាមធំនៃការជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីឈានចូល”សម័យផ្លូវដែកល្បឿនលឿន” ផ្លូវដែកចិន-ឡាវបានជួយប្រទេសឡាវឱ្យសម្រេចបាននូវក្តីសុបិនរបស់ខ្លួនដែលប្រែក្លាយពី”រដ្ឋដីគោកដែលបិទជិត”ទៅជា”រដ្ឋដីគោកដែលតភ្ជាប់ជាមួយក្រៅប្រទេស” គម្រោងប្រព័ន្ធ PV លើទឹកបានជួយប្រទេសថៃឱ្យឈានចូលសង្គមបែបកាបូនទាប បច្ចេកវិទ្យាអំពីការដាំដុះស្មៅ Juncao របស់ប្រទេសចិនបាននាំមកនូវក្តីសង្ឃឹមជូនដល់កសិករទាំងឡាយដែលគ្មានប្រភពចំណូលនៅប្រទេសនិងតំបន់ជាង ១០០ ទូទាំងពិភពលោក ។ល។
បើមើលពី”កំពង់ផែសហប្រតិបត្តិការ” “ផ្លូវមិត្តភាព”និង”ស្មៅសុភមង្គល”នីមួយៗអាចឃើញថា អ្វីដែលយើងឆ្លងកាត់នោះគឺ មិនត្រឹមតែជាគម្លាតពីគ្នាយ៉ាងឆ្ងាយប៉ុណ្ណោះទេ ថែមទាំងក៏ជារបាំងនៃការអភិវឌ្ឍផងដែរ អ្វីដែលរក្សាភាពរលូននោះគឺ មិនត្រឹមតែជាការប្រាស្រ័យទៅមកផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏ជាសរសៃឈាមនៃសេដ្ឋកិច្ចផងដែរ ។
ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា “អ្វីដែលការរួមគ្នាកសាង’ខ្សែក្រវាត់និងផ្លូវ’ផ្តោតសំខាន់នោះគឺ មនុស្សគ្រប់គ្នារើសឧស អណ្តាតភ្លើងនឹងកើនឡើង ហើយការជួយយកអាសាគ្នាទៅវិញទៅមកទើបអាចដើរបានឆ្ងាយ អ្វីដែលគោរពនោះគឺ នាំឱ្យខ្លួនឯងមានជីវភាពរស់នៅដ៏ល្អប្រសើរ ហើយក៏នាំឱ្យអ្នកដទៃទៀតមានជីវភាពរស់នៅដ៏ល្អប្រសើរដែរ អ្វីដែលអនុវត្តជាក់ស្តែងនោះគឺ ការតភ្ជាប់គ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក អ្វីដែលស្វែងរកនោះគឺ ការអភិវឌ្ឍរួមនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ” ។
ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការឆ្ពោះទៅរកផ្លូវអភិវឌ្ឍន៍ដែល”ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ការសម្រេចភាពសម្បូរសប្បាយរួមរបស់មនុស្សគ្រប់គ្នា ទើបជាភាពសម្បូរសប្បាយដ៏ពិតប្រាកដ” ។ ដោយប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស គិតគូរដល់ស្ថានការណ៍ទូទៅនៃយុទ្ធសាស្រ្តស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ប្រទេសចិននឹងពួតដៃគ្នាជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីបោះជំហានទៅមុខលើផ្លូវដែលឆ្ពោះទៅរកការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

អត្ថបទដែលជាប់ទាក់ទង