**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម ហួត ហាក់ អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព**ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជនបន្តធ្វើសកម្មភាពមនុស្សធម៌ រួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើន**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote មានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ**លោក Mike Pence ៖ សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិកនោះទេ ហើយរដ្ឋបាលអាមេរិកថ្មី ក៏គួរតែប្តេជ្ញាចិត្តផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយដើម្បីការពារខ្លួនបន្តទៀត**សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសពមន្ដ្រីស៉ីម៉ាក់២រូប ដែលពលីនៅក្នុងពេលបំពេញការងារ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប**អភិបាលខេត្តប៉ៃលិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីទូទាំងខេត្តប៉ៃលិនដែលខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់**អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥**មន្ត្រីជំនាញ ចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ**ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ**ក្រសួងមហាផ្ទៃ នឹងធ្វើការបោះពុម្ពទិន្នន័យ និង QR Code ដើម្បីបិទលើសន្លឹក លិខិតឆ្លងដែនជនបរទេស ជំនួសការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត និងឬការប្រថាប់ត្រាជំនាញអន្តោប្រវេសន៍**ឱកាសការងារ! គិតត្រឹមថ្ងៃទី ១៧ ខែមករា នេះ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក**ក្រសួងសាធារណការ ជូនដំណឹងពីការធ្វើនាវាចរណ៍ នៅតំបន់សិក្សាគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ**បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន**លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីឡើងកាន់មុខតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក**ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនទី​បញ្ជាការ​ស្រាល​ចំនួន​ ៤​ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកសន្ទុក

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញប្រកាសលោក លឹម វុទ្ធី ចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ជំនួសលោក លី សុគន្ធី ដែលត្រូវចូលនិវត្តន៍

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ លោក លឹម វុទ្ធី ជំនួសលោក លី សុគន្ធី ដែលចូលនិវត្តន៍ ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនោះក៏មានការចូលរួមពីប្រតិភូក្រសួង ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈអភិបាលស្រុក ក្រុង ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្តចំនួន២១ ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣ មន្រ្តីរាជការក្រោមឱវាទ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត នៅសាលប្រជុំសាលាខេត្ត។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៩២២ អនក្រ.តត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការតែងតាំងមន្ត្រីរាជការ ចំនួន២២រូប ក្នុងនោះលោក លឹម វុទ្ធី ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ជំនួសលោក លី សុគន្ធី ត្រូវបានចូលនិវត្តន៍ និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ចំនួន២១រូបថែមទៀត បានទទួលអនុក្រឹត្យ រួមមានរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកែប  ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តរតនគីរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានប្តេជ្ញាគោរពប្រតិបត្តិ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ អភិវឌ្ឍន៍មូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជូថល។ ខិតខំបំពេញភារកិច្ចធ្វើជាសេនាធិការ របស់ក្រសួង រដ្ឋបាលខេត្ត ដែលក្រសួង និងរាជរដ្ឋាភិបាលប្រគល់ជូនក្នុងការគ្រប់គ្រងដឹកនាំអង្គភាព និងមានកិច្ចសហការជាមួយបណ្តាមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ។ បន្តពង្រឹងសមត្ថភាព ផ្សារភ្ជាប់នូវគោលការណ៍សមធម៌ យុត្តិធម៌សច្ចភាព បែងចែតួនាទី ភារកិច្ចដល់មន្ត្រីក្រោមឱវាទ ទៅតាមជំនាញរក្សាសាមគ្គីភាពផ្ទៃក្នុង និងចូលរួមថែរក្សាខឿនវប្បធម៌ជាតិ និងសន្តិភាពជានិរន្តរ៍។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានក្រើនរំលឹក និងដាស់តឿនលោក លឹម វុទ្ធី ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត ដែលទទួលភារកិច្ចថ្មី ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ បម្រើប្រជាពលរដ្ឋ។ ត្រូវបន្តការខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់ រាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល របស់ក្រសួង និងរដ្ឋបាលខេត្ត គោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។ ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូន អំពីវិសាលភាពរបស់ខេត្ត និងស្ថានភាព វិស័យអប់រំ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ទូទាំងខេត្តសាលារៀនគ្រប់កម្រិត ចំនួន៥៥៨ និងសិស្សសរុបជាង១១៤ពាន់នាក់។ ចំពោះលទ្ធផលមានបេក្ខជនប្រឡង៣៧០៣នាក់ ក្នុងនោះប្រឡងជាប់ ចំនួន២,៧៥៥នាក់ ស្មើនឹង៧៤,៤០% ទទួលបាននិទ្ទេសA-២៨នាក់ និទ្ទេសB-១៥៧នាក់ និទ្ទេសC-៥០៤នាក់ និទ្ទេសD-៩៨៥នាក់និង និទ្ទេសE-១០៨១នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការអបអរសាទរ ចំពោះលោក លឹម វុទ្ធី ដែលត្រូវប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ និងលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ចំនួន២១រូប ដែលបានទទួលនូវអនុក្រឹត្យនាពេលនេះ សង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលបានខិតខំបំពេញការងារ សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាល ជូនក្រសួងក៏ដូចនៅក្នុងខេត្ត របស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា ជាងមួយទសវត្សរ៍ចុងក្រោយនេះក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងកិច្ចការកំណែទម្រង់វិស័យអប់រំលើការពង្រឹងគុណភាព នៃកម្មវិធីសិក្សា ផ្សារភ្ជាប់ទៅនឹងការងារសហគ្រាស អាជីវកម្ម ឧស្សាហកម្ម ក្រោមរូបភាពជាដៃគូជាមួយសាកលវិទ្យាល័យជាតិ អន្តរជាតិ និងលើការបង្កើនចំនួនបណ្ឌិត និងអ្នកស្រាវជ្រាវនៅឧត្តមសិក្សា។ លើសពីនោះ ក្រសួងបាននឹងកំពុងលើកកម្ពស់ការអប់រំឌីជីថល កាត់បន្ថយកម្លាតគុណភាពសិក្សារវាងគ្រឹះស្ថានឧត្តមសិក្សា នៅទីក្រុង និងតាមបណ្តាខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយលើកឡើងថា តបតាមអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានបន្តអនុវត្ត កំណែទម្រង់នៅឧត្តមសិក្សា ដោយផ្តោតសំខាន់ ការបណ្តុះធនធានមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដូចជាការពង្រឹងអភិបាលកិច្ច នៅតាមគ្រឹះស្ថាន លើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យ ជម្រុញសកម្មភាពស្រាវជ្រាវ ព្រមទាំងនវានុវត្តន៍ផ្នែកឌីជីថល កសាងភាពជាដៃគូជាមួយ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្តទាំង២១ ត្រូវបង្កើនចំណងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាមួយអាជ្ញាធរដែនដី មន្ទីរអង្គភាព អង្គការដៃគូ សប្បុរសជន ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត បំពាក់សម្ភារ បរិក្ខា បច្ចេកវិទ្យា និងឯកសារសម្រាប់ការសិក្សារៀនសូត្រ ស្រាវជ្រាវនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅលើកិច្ចការងារស្ទែម និងថ្នាលទំនាក់ទំនង ដើម្បីឱ្យសិស្សយល់ដឹងអំពីសារៈសំខាន់ នៃការសិក្សា ព្រមទាំងផ្សារភ្ជាប់ការបណ្តុះបណ្តាល ទៅនឹងការងារធុរកិច្ចជំនាន់ថ្មី ៕

អត្ថបទដែលជាប់ទាក់ទង