**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ

បក្សប្រឆាំងកូរ៉េខាងត្បូង៖ សមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលព័ត៌មានជាច្រើនថា អាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី

សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាសមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ថាអាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ដោយផ្អែកលើការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានបញ្ជាក់ថាគណបក្សប្រឆាំងក៏នឹងត្រូវបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូនេះ ផងដែរ។

លោក Lee Jae-myung ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះបាននិយាយថាលោកប្រធានាធិបតី Yoon Suk Yeol គួរតែត្រូវបានព្យួរតំណែងឱ្យបានឆាប់ កាន់តែល្អ ខណៈមេដឹកនាំបក្សកាន់អំណាចរបស់លោក Yoon គឺលោក Han Dong-hoon ក៏បានបង្ហាញការគំាទ្រឱ្យព្យួរតំណែងដែរ ​ជាមួយការអំពាវនាវឱ្យលោក Yoon ចុះចេញពី តំណែង។ ប៉ុន្តែ លោក Han មិនបានជំរុញ ឬអំពាវនាវដោយផ្ទាល់ឱ្យសមាជិកសភាមកពីគណបក្សរបស់លោកបោះឆ្នោតដកតំណែងលោក Yoon នោះទេ។

គួរបញ្ជាក់ថា ភាពវឹកវរបានកើតឡើងនៅទូទាំងកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់ពីលោក Yoon បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដើម្បីទប់ស្កាត់នូវអ្វីដែលលោក ហៅថាជា «កងកម្លាំងប្រឆាំងរដ្ឋ»។ លោក Yoon បានដកច្បាប់អាជ្ញាសឹកនេះវិញកាលពីថ្ងៃពុធ ក្រោយមានការប្រឆាំងជំទាស់ពីសភា។ តែទោះដកច្បាប់នេះចេញវិញក៏ដោយ ក៏បក្សប្រឆាំង មិនអស់ចិត្តនោះដែរ ដោយពួកគេបានដាក់សំណើដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងនឹងលោក Yoon ទៅកាន់សភា ហើយការបោះឆ្នោតលើសំណើនេះនឹងត្រូវធ្វើឡើង នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ៕

អត្ថបទដែលជាប់ទាក់ទង