**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចមិត្តភាព និងផ្លូវការនៅចិន ប្រកបដោយលទ្ធផលផ្លែផ្កា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កានូវទស្សនកិច្ចមិត្តភាពនិង ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ នៅក្នុងឱកាស ទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ហើយក៏មានជំនួបដាច់ដោយឡែកផងដែរ ជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។

ក្នុងជំនួបទាំងបីខាងលើ សម្តេចតេជោ និងថ្នាក់ដឹកនាំចិន បានសម្តែងការពេញចិត្តចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដែលកំពុងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ភាគីទាំងពីរយល់ស្របគ្នាអំពីសារៈសំខាន់នៃការបន្តប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធ និងការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ រវាងថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែល កសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុនៗ។ ភាគីចិនបានបញ្ជាក់ជាថ្មីអំពីការគាំទ្រគណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍដែលសមស្របតាមបរិបទរបស់កម្ពុជា។ សម្តេចតេជោបានបញ្ជាក់ជាថ្មីផងដែរថា កម្ពុជាប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលនយោបាយ ចិនមួយ ដោយចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងចិន។

ថ្នាក់ដឹកនាំចិនសន្យាបន្តផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន បង្កើនវិនិយោគ និងជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំខ្លាំងក្លាជាមួយកម្ពុជា និងបានឯកភាពជាមួយសម្តេចតេជោ ជំរុញការបន្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ កម្ពុជា និងចិនប្តេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យគន្លឹះចំនួន៦ ក្នុងនោះមានគម្រោងដែលបានឯកភាពគ្នារួចហើយ ដូចជា ការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងអង្ករ និងមច្ឆា ការអភិវឌ្ឍកសិកម្មទំនើប ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល និងទំនើបកម្មបច្ចេកវិទ្យា។ ក្នុងគោលដៅ ពង្រឹងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ភាគីទាំងពីរនឹងលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធខិតខំបង្កើន ទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ កិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាល និងការផ្លាស់ប្តូរ គណៈប្រតិភូយុវជន ។

ការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដែលរួមមាន ការបង្ក្រាប បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការជួញដូរមនុស្ស និងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ឯទៀតត្រូវបានចាត់ទុកថាជាអាទិភាពសំខាន់ផងដែរ ដើម្បីរក្សាភាពសុខដុម និងសន្តិសុខជាតិនៃ ប្រទេសទាំងពីរ។ សម្តេចតេជោ និងថ្នាក់ដឹកនាំចិនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីដើម្បីលើកស្ទួយសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី ព្រះករុណា ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនទាំងអស់ ហើយបានទទួលបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំចិន ថ្វាយព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិត លើត្បូងផងដែរ។ ឯកឧត្តម ស៊ី ជីនពីង ក៏ដូចជាឯកឧត្តម ចាវ ឡឺជី និងឯកឧត្តម វ៉ាង ហ៊ូនីង បានទទួល យកការអញ្ជើញរបស់សម្តេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប។
នាឱកាសស្នាក់នៅទីក្រុងប៉េកាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅ ទស្សនាសាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសាលពិព័រណ៌ប្រវត្តិសាស្ត្រ ១០០ឆ្នាំនៃគណបក្សកុម្មុយនីស្តចិន៕

ខាងក្រោមនេះអត្ថបទសំខាន់ នៃដំណើរបំពេញទស្សនកិច្ចនៅចិន ប្រកបផដោយផ្លែផ្កា របស់សម្ដេចតេជោ ហ៊ុន សែន៖

១.សម្ដេចតេជោ៖ ចិនបានផ្ដល់នូវការគាំទ្រ និងជំនួយមិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ប៉ុន្តែបានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ
https://www.hotnews-asia.com/detail/431008

២.ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន
https://www.hotnews-asia.com/detail/431031

៣.សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន
https://www.hotnews-asia.com/detail/431147
៤.សម្តេចតេជោ៖ សាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ពិតជាបានរួមចំណែកដ៏ធំ ធ្វើឲ្យចិនសម្រេចបាន នូវគោលដៅសហសវត្ស ១០០ឆ្នាំទី១របស់ខ្លួន
https://www.hotnews-asia.com/detail/431325

៥.សម្ដេចតេជោ ស្នើឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈការបញ្ជូនកម្មសិក្សាការីរបស់កម្ពុជា
https://www.hotnews-asia.com/detail/431542

៦.សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន
https://www.hotnews-asia.com/detail/431552

៧.ប្រធានាធិបតីចិន៖ ចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ
https://www.hotnews-asia.com/detail/431992

៨.ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង
https://www.hotnews-asia.com/detail/432713

អត្ថបទដែលជាប់ទាក់ទង