**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សម្តេចប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដោយធានាការពារបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយបរិយាបន្នជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេល ដែលឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ថ្ងៃទី៤-៥ ខែធ្នូ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិតនិងសមាជិកគណៈរដ្ឋមន្រ្តីឡាវ នៅកម្ពុជានាឱកាសនេះ ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ជាបងប្អូន អ្នកភូមិផងរបងជាប់គ្នានិងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង កាន់តែរឹងមាំនិងរីកចម្រើនឡើងជាលំដាប់ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់។វត្តមានរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នៅកម្ពុជានាពេលនេះបន្ទាប់ពី លោកជំទាវ ផានី យ៉ាថូតូ (Pany Yathotou) អនុប្រធានប្រធានាធិបតី បានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងវត្តមានរបស់ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambay Damlath) អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងក្រោយពេលដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវកាលពីឆ្នាំ២០២៣ និងកាលពីពេលថ្មីៗនេះ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៥។ បន្ថែមពីនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏គ្រោងយាងនិងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅប្រទេសឡាវ នាពេលខាងមុខនេះផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសនិងប្រជាជនទំាងពីរមិនត្រឹមបានឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដ៏មានតម្លៃ និងធំធេងដល់ភាពជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិនានា រួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក ថែមទៀតផង។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានអបអរសារទរពីការរីកចម្រើនរបស់ប្រទេសឡាវ ពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពលដល់ការរីកចម្រើនខាងសេដ្ឋកិច្ចដែលនោះបានធ្វើឱ្យមិត្តឡាវប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មមាញឹកជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតនៅក្នុងឱកាសនេះ។

ឯកឧត្តមបណ្ឌិត បានអបអសារទរចំពោះសុខសន្តិភាពនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ឯកឧត្តមបានអបអរសាទរពីភាពជោគជ័យបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ជោគជ័យទំាងអស់នោះ បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តីឡាវ ក៏បានថ្លែងអំណរគុណដែលកម្ពុជាតែងតែជួយឧបត្ថម្ភនិងគំាទ្រ ដល់ដល់ប្រទេសឡាវ តំាងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់ជំនួយជាវ៉ាក់សំាងការពារកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្រ្តដល់ប្រទេសឡាវ។

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាពីជោគជ័យយ៉ាងធំធេងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតនៅកម្ពុជានាឱកាសនេះ។ នៅក្នុងនោះរដ្ឋាភិបាលប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនបីបន្ថែមទៀត លើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧ ដែលបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២៣។

សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិតរួមគ្នា នៅក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កា នូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទំាងពីរបានចុះហត្ថលេខា ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទំាងសងខាង។ កម្ពុជានិងឡាវចាំបាច់ត្រូវបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្រ្ត ឱ្យបានកាន់តែល្អប្រសើរ និងស្អិតល្មួតនៅគ្រប់កម្រិត និងគ្រប់វិស័យ ក្នុងនោះរវាងបក្សរដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងសង្គមស៊ីវិល ដែលជាចាំបាច់ និងកាន់តែសំខាន់ឡើងក្នុងពេលបច្ចុប្បន្ន ដែលពិភពលោកកំពុងស្ថិតក្នុងភាពស្មុគស្មាញ ការប្រឈមកាន់តែខ្លំាងលើបញ្ហាភូមិសាស្រ្តនយោបាយនោះ។

សម្តេចប្រធានរដ្ឋសភានិងប្រមុខរដ្ឋាភិបាលឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍ ការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសទំាពីរ ក៏ដូចជាការតភ្ជាប់ប្រទេសទំាងពីរទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង