យោធិនក្នុងក្របខណ្ឌកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី ត្រូវបានបញ្ជូនទៅហ្វឹកហ្វឺនជំនាញ

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាលនិងជូនដំណើរយោធិនដែលទេីបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី លោក លន់ សុភាព អភិបាលខេត្តស្ដីទីខេត្តមណ្ឌលគិរី និងលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងវត្តមាន មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ការិយាល័យ នាយនាយរង យោធិនទើបជ្រើសរើសថ្មី និងក្រុមគ្រួសារជាច្រើនរូបផងដែរ៕

