**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រុមការងារសិក្សាស្រាវជ្រាវជីវៈចម្រុះដែនជម្រកសត្វព្រៃស្រែពក រកឃើញកូនក្រពើភ្នំញាស់ថ្មីចំនួន ៣ក្បាល

ភ្នំពេញ៖ ថ្មីៗនេះក្រុមការងារសិក្សាស្រាវជ្រាវជីវៈចម្រុះដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF កម្ពុជា បានរកឃើញកូនក្រពើភ្នំញាស់ថ្មីចំនួន ៣ក្បាល អាយុប្រហែល៦ខែ នៅតាមដងទន្លេស្រែពកក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

លំហូរទឹកដងទន្លេស្រែពកដែលមានប្រភពមកពីតំបន់ភ្នំប្រទេសវៀតណាម ហើយហូរចូលមកប្រទេសកកម្ពុជាកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចាក់ចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកគឺជាទន្លេដែលត្រូវបានអ្នកអភិរក្សជាតិ និងអន្តរជាតិចាត់ទុកថា ជាជម្រកមច្ឆាជាតិដ៏សំបូរបែប និងជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជជាច្រើនប្រភេទនៅកម្ពុជា។

តាមដងទន្លេស្រែពកដែលភាគច្រើនក្រាលទៅដោយថ្ម និងមានអន្លង់ជ្រៅៗ មានប្រភេទព្រៃលិចទឹក និងអមទៅដោយដើមឈើតូចធំជាច្រើនតាមដងទន្លេជាជម្រកដ៏សំខាន់ទាំងក្នុងរដូវវស្សា និងរដូវប្រាំងសម្រាប់ពពួកមច្ឆាជាតិគ្រប់ប្រភេទ និងជាទីជម្រកដ៏សុខសាន្តរបស់សត្វក្រពើភ្នំជិតផុតពូជក្នុងពិភពលោក។

គួរបញ្ជាក់ផងដែរថាកាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសិក្សាស្រាវជ្រាវរបស់ដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការWWF កម្ពុជា គេក៏ធា្លប់បានឃើញកូនក្រពើភ្នំចំនួន ៨ក្បាល និងមេរបស់វាផងដែរ នៅតំបន់ទន្លេស្រែពក។

ក្រពើភ្នំ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក។ នាពេលបច្ចុប្បន្នក្រពើភ្នំមានប្រមាណ ១ពាន់ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាមានក្រពើភ្នំច្រើនជាងគេ សល់ចន្លោះពី ២០០ ទៅ ៤០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់អារ៉ែង និងដែនជម្រកសត្វព្រៃស្រែពក នៃប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង