**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

នាយករដ្ឋមន្ត្រីថៃ និងសិង្ហបុរី ពិភាក្សាលើបញ្ហាសន្តិសុខស្បៀង ថាមពល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ឌីជីថល

 

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងតាន ស៊ីណាវ៉ាត្រា និងសមភាគីសិង្ហបុរី លោក ឡូរិន វ៉ង បានពិភាក្សាគ្នាលើបញ្ហាសន្តិសុខស្បៀង សន្តិសុខថាមពល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ឌីជីថលក្នុងជំនួបកាលពីថ្ងៃទី២៨វិច្ឆិកាកន្លងទៅ។

នាយករដ្ឋមន្ត្រីសិង្ហបុរី បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសថៃ បន្ទាប់ពីចូលកាន់តំណែងក្នុងខែឧសភា។ លោក វ៉ង គឺជាប្រមុខរដ្ឋាភិបាលបរទេសដំបូងដែលលោកស្រី ផែថនថាន ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្នុងប្រទេសថៃ។ ដំណើរ ទស្សនកិច្ច នេះ មាន សារសំខាន់ ខ្លាំង សម្រាប់ ប្រទេស ទាំង ពីរ ខណៈ ពួកគេ នឹង ប្រារព្ធ ខួប លើក ទី៦០ នៃ ទំនាក់ទំនង ការទូត នៅ ឆ្នាំ ក្រោយ។ ថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥។ លោក វ៉ង ត្រូវបានស្វាគមន៍ដោយ លោកស្រី ផែថងថាន ហើយប្រមុខរដ្ឋទាំង ២ បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីអាហារូបករណ៍ក្រោយឧត្តមសិក្សាសម្រាប់មន្ត្រីរាជការថៃ។

នៅក្នុងសន្និសីទសារព័ត៌មានរួម លោកស្រី ផែថនថាន បានអបអរសាទរខួបលើកទី៦០ ដោយលើកឡើងថា ដំណើរទស្សនកិច្ចនេះ ផ្តល់នូវឱកាសសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងបន្ថែមទៀត និងផែនការសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ លោកស្រីបន្តថា ប្រទេសទាំងពីររំពឹងថា នឹងមានការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀតនៅឆ្នាំក្រោយ។ លោកស្រី ផែថងថាន អះអាងថា ប្រទេសថៃ ក៏សង្ឃឹមនឹងស្វាគមន៍ប្រធានាធិបតីសិង្ហបុរីនៅឆ្នាំក្រោយ ហើយថា លោកស្រីមានបំណងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ដើម្បីបន្តអ្វីដែលបានពិភាក្សាជាមួយលោក វ៉ង កាលពីម្សិលមិញ។

កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរផ្តោតលើសន្តិសុខ សន្តិសុខថាមពល សន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង ការតភ្ជាប់ឌីជីថល ការវិនិយោគនាពេលអនាគត និងច្រើនទៀត។ ថៃបានបង្ហាញពីការត្រៀមខ្លួន ដើម្បីជួយសិង្ហបុរីក្នុងការជំរុញសន្តិសុខស្បៀងរបស់ខ្លួនតាមរយៈការនាំចេញអង្ករ និងស៊ុតសរីរាង្គ ហើយមេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្ដូរការអប់រំ ដើម្បីបង្កើនជំនាញ និងជំនាញឡើងវិញសម្រាប់កម្មកររៀងៗខ្លួន។

ប្រទេសទាំងពីរ ក៏សង្ឃឹមថា ការបន្តពិគ្រោះយោបល់ក្រៅផ្លូវការនៅបាងកកនៅខែក្រោយ នឹងជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយជម្លោះ។

លោក វ៉ង បាននិយាយថា សិង្ហបុរី និងថៃ គឺជាមិត្តចាស់។ លោកបានបរិយាយថា៖«យើងមានទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំ ហើយស្ថាប័នការពារជាតិរបស់យើង ក៏ទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងផងដែរ។ សិង្ហបុរីសូមថ្លែងអំណរគុណចំពោះប្រទេសថៃ សម្រាប់ការគាំទ្រដ៏យូរអង្វែងរបស់ខ្លួន សម្រាប់ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធសិង្ហបុរីនៅក្នុងប្រទេសថៃ»។

លោកបន្តថា៖«យើងទាំងពីរជាអ្នកត្រួសត្រាយផ្លូវក្នុងហិរញ្ញវត្ថុឌីជីថល។ យើងបានបង្កើតការភ្ជាប់ PayNow-PromptPay នៅឆ្នាំ២០២១ ហើយនោះគឺជាប្រព័ន្ធទូទាត់ឆ្លងប្រទេសភ្លាមៗដំបូងគេបង្អស់របស់ពិភពលោក។ យើងក៏បានដាក់ឱ្យដំណើរការនូវ Depository Receipts Linkage លើកដំបូងនៅក្នុងអាស៊ានរវាងភាគហ៊ុនរបស់យើងផងដែរ»។ លើសពីនេះ លោក វ៉ង បាននិយាយថា ប្រទេសទាំងពីរមានគោលបំណងកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកទៅកាន់ផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង