**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នាថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (New Generation Pedagogical Research ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីអង្គភាពពាក់ព័ន្ធ នាយកប្រតិបត្តិនៃអង្គការខេប (Kampuchea Action to Promote Education -KAPE) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះផ្តោតពិភាក្សាលើកការពិនិត្យឡើងវិញនូវតួនាទី និងដំណើរការនៃមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីក្នុងការផ្តល់ជំនួយបច្ចេកទេសដល់កំណែទម្រង់សាលាជំនាន់ថ្មី។

សមិទ្ធផលដែលមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី សម្រេចបានកន្លងមករួមមាន៖ កម្មវិធី M.Ed ទី១ លើកម្ពស់ការបង្ហាត់បង្រៀន (Mentoring ) កម្រិតតំបន់អាស៊ាន , កម្មវិធីវគ្គបណ្ដុះបណ្ដាលការរៀបចំកម្មវិធីសិក្សា ការសរសេរនិក្ខេបបទ និងគោលការណ៍ណែនាំការអនុវត្តផ្សេងាៗ, កម្មវិធី M.Ed ដើម្បីប្រើប្រាស់វិធីសាស្រ្តសិក្ខាសាលានៅកម្ពុជា, សន្និសីទអន្តរជាតិចំនួន ៤ , បង្កើតសមាគមអ្នកណែនាំផ្លូវការនៅកម្ពុជា (The first formal association of mentors in Cambodia – CMA) , ការបោះពុម្ពផ្សាយរបាយការណ៍ស្រាវជ្រាវជាច្រើន និងអត្ថបទស្តីពីកំណែទម្រង់អប់រំ និងការណែនាំក្នុងនាម NIE ,ការណែនាំស្តីពីការរចនាការអប់រំប្រកបដោយភាពច្នៃប្រឌិតកម្រិតឧត្តមសិក្សា, ការផ្សព្វផ្សាយកម្មវិធីណែនាំតាមអ៊ីនធឺណែតដំបូងគេនៅកម្ពុជា (ដែលគេស្គាល់ថា Observic), ការអភិវឌ្ឍ និងផ្សព្វផ្សាយការអនុវត្តជាក់ស្តែងដែលផ្តល់នូវគំរូដ៏ល្អដល់វិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀត។

ដើម្បីជំរុញលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPR) ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដូចជា៖ (១). បន្តគាំទ្រចក្ខុវិស័យរបស់ (NGPR) ដែលមានគោលដៅបណ្តុះបណ្តាលគ្រូណែនាំ (Mentor) គ្រូអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងផលិតឯកសារ រួមជាមួយចិត្តវិទ្យាអប់រំថ្មី (២). រៀបចំជាសៀវភៅណែនាំស្តីពីវិធីសាស្ត្របង្រៀនបែបថ្មី (Scripted guideline) ត្រូវមានសៀវភៅណែនាំគ្រូលម្អិតដើម្បីឱ្យគ្រូបន្តកែលម្អ ធ្វើឱ្យវាទៅជាប្រព័ន្ធមួយដើម្បីធានាបានប្រសិទ្ធភាព និងនិរន្តរភាព (៣).ផ្តល់ការបណ្ដុះបណ្តាលឆ្លើយតបនឹងសំណើរបស់សាលារៀនជាក់ស្តែង និងផ្តោតលើការបណ្ដុះបណ្ដាលឯកទេស(Specialize) តែម្តង (៤). តម្រង់ទិសមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យ ដោយរៀបចំមជ្ឈមណ្ឌលនេះឱ្យទៅជាកន្លែងផលិតឯកសារបណ្ដុះបណ្ដាល បោះពុម្ព បង្កើតឯកសារដើម្បីគាំទ្រដល់សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ (៥). សូមរៀបចំឡើងវិញ (Redesign) កម្មវិធីបណ្ដុះបណ្ដាលគ្រូស្តីអំពីវិធីសាស្ត្របង្រៀនបែបថ្មីដោយយកសាលារៀនគំរូជាគោល (៦).សូមឱ្យរៀបចំជាប្រព័ន្ធបណ្ដុះបណ្ដាលជាប្រចាំដល់គ្រូដើម្បីធានាបាននូវនិរន្តរភាព ដោយផ្តល់ជូននូវសញ្ញាបត្រទទួលស្គាល់ជាក់លាក់ (កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬ វគ្គសិក្សាខ្លីៗ) ហើយត្រូវមានការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង (៧). បង្កើតគណៈគ្រប់គ្រងដើម្បីតាមដានត្រួតពិនិត្យដែលមានការចូលរួមពីនាយកសាលាគរុកោសល្យភ្នំពេញ -បាត់ដំបង និងវិទ្យាស្ថានជាតិអប់រំ (NIE)៕

អត្ថបទដែលជាប់ទាក់ទង