**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

បាឡុងចិន១ ត្រូវបានគេប្រទះឃើញ នៅលើសមុទ្រឆ្ពោះទៅភាគខាងជើងរបស់តៃវ៉ាន់

តៃប៉ិ៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទទី ២៥ ខែវិច្ឆិកា បានរាយការណ៍ថា បាឡុងចិន១ ត្រូវបានគេប្រទះឃើញ នៅលើសមុទ្រឆ្ពោះទៅភាគខាងជើងរបស់តៃវ៉ាន់ ខណៈនេះជាការលេចវត្តមានលើកដំបូងចាប់តាំងពីខែមេសា។ ក្រុងតៃប៉ិចាត់ទុកការបញ្ជូនបាឡុងរបស់ចិនថាជាការយាយី។

ក្រសួងការពារជាតិតៃវ៉ាន់នៅក្នុងការធ្វើបច្ចុប្បន្នភាពជាប្រចាំរបស់ខ្លួនអំពីសកម្មភាពយោធារបស់ចិនក្នុងរយៈពេល ២៤ ម៉ោងមុន បានបង្ហាញថា បាឡុងតែមួយត្រូវបានរកឃើញនៅម៉ោង ៦:២១ ល្ងាច (ម៉ោងនៅតៃវ៉ាន់) នៅថ្ងៃអាទិត្យ ចម្ងាយ១១១ គីឡូម៉ែត្រ ក្នុងសមុទ្រហោះឆ្ពោះទៅកាន់ភាគខាងជើងនៃកំពង់ផែ Keelung របស់តៃវ៉ាន់។ បន្ទាប់មកវាបានបាត់ខ្លួនក្នុងរយៈពេលពីរម៉ោងក្រោយ ដោយបានហោះហើរក្នុងរយៈកម្ពស់ ១០ ០០០ ម៉ែត្រ ប៉ុន្តែមិនឆ្លងកាត់កោះតៃវ៉ាន់នោះទេ។

ប៉ុន្មាន​សប្តាហ៍មុន​ការ​បោះឆ្នោត​ប្រធានាធិបតីក្នុង​ខែ​មករា​ តៃវ៉ាន់​បាន​ត្អូញត្អែរ​​ពីសកម្មភាព​បាឡុងរបស់​ចិន​ក្នុង​ទំហំ​មិន​ធ្លាប់​មាន​ពី​មុន​មក។ តៃវ៉ាន់បានពិពណ៌នាអំពីឧប្បត្តិហេតុនេះថាជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធរបស់ចិន។ កន្លងមកប្រទេសចិនបានច្រានចោលការត្អូញត្អែររបស់តៃវ៉ាន់អំពីបាឡុង ដោយអះអាងថាវាសម្រាប់គោលបំណងឧតុនិយម និងមិនគួរត្រូវបានបំភាន់ដោយហេតុផលនយោបាយ។

គួរបញ្ជាក់ថា សក្តានុពលសម្រាប់ប្រទេសចិនក្នុងការប្រើប្រាស់បាឡុងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីឆ្នាំមុន នៅពេលដែលសហរដ្ឋអាម៉េរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបានអះអាងថាជាបាឡុងឃ្លាំមើលរបស់ចិន។ យ៉ាងណាមិញ ​ចិន​បកស្រាយ​ថា បាឡុងនោះ​ជា​យាន​ស៊ីវិល​ដែល​បាន​រសាត់​ដោយ​ចៃដន្យប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង