**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

លទ្ធផលនៃកិច្ចប្រជុំគណៈប្រចាំការ IPTP ដើម្បីរៀបចំរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព

ភ្នំពេញ៖ នៅសាលប្រជុំចំប៉ី នៃសណ្ឋាគារសុខា រាជធានីភ្នំពេញ គណៈប្រចាំការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព ហៅកាត់ថា IPTP11 នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំដើម្បីរៀបចំរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ក្រោមការដឹកនាំរបស់ឯកឧត្ដម Ahmed Bin Mohamed Aljarwan ប្រធានអង្គការក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព ( GCTP) រួមជាមួយឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព និងលោកជំទាវ Margarita Restrepo ប្រធានមហាសន្និបាតនៃអង្គការក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព GCTP។

កិច្ចប្រជុំបានចាប់ផ្តើមដោយ ឯកឧត្តម H.E. Ahmed bin Mohammed Al Jarwan ធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផល និងមេរៀនដ៏សំខាន់ដែលទទួលបានមកពីកិច្ចប្រជុំ CDI-IDC ដែលបានរៀបចំធ្វើឡើងនៅក្នុងខេត្តសៀមរាប និងមហាសន្និបាតគណបក្សនយោបាយអាស៊ី ហៅកាត់ថា ICAPP ដែលបានប្រារព្ធធ្វើនៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ។

ឯកឧត្ដម Al jarwan បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃធម្មនុញ្ញសន្តិភាពសកល ជាមួយនឹងការថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានគាំទ្រចំពោះធម្មនុញ្ញសន្តិភាពនេះ។ ឯកឧត្ដម បានថ្លែងពីភាពចាំបាច់ និងបន្ទាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាសន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។

ឯកឧត្ដម សួស យ៉ារ៉ា បានមានប្រសាសន៍ចែករំលែកនូវទស្សនៈវិស័យ អំពីសាមគ្គីភាពតាមរយៈភាពចម្រុះ ការគាំទ្រសម្រាប់ទស្សននៃសាមគ្គីភាព ដើម្បីផ្លាស់ប្តូរពីភាពខុសគ្នាទៅជាភាសារួមមួយគឺសន្តិភាព និងការអត់ឱន។

ឯកឧត្ដមបានចាប់អារម្មណ៍ជាចម្បងលើភាសាសាមញ្ញមួយ ដ៏មានកិត្យានុភាព សម្រាប់គ្រួសារ IPTP នេះ គឺពាក្យថាសន្តិភាព ដែលតាមរយៈភាសានេះ គឺវាមានយន្តការ និងទម្រង់រូបនៃសន្តិភាព និងការអត់ឱន។ ជាឧទាហរណ៍ សេចក្តីថ្លែងការណ៍ខេត្តសៀមរាប តម្លៃនៃសតវត្សអាស៊ី និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនាពេលខាងមុខ នឹងក្លាយជាគ្រឹះមូលដ្ឋានដ៏សំខាន់សម្រាប់ការជំរុញដំណើរការឱ្យកាន់តែប្រសើរឡើងនៅពេលខាងមុខ។

កិច្ចប្រជុំបានពិភាក្សា អំពីរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ថ្ងៃបន្តបន្ទាប់ និងបានធ្វើការពិពណ៌នាអំពីរបៀបរបបដំណើរការម្រាប់សម័យប្រជុំពាក់ព័ន្ធ ក៏ដូចជាកិច្ចប្រជុំគណៈកម្មាធិការសំខាន់ៗចំនួនប្រាំ នៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ ដែលនឹងផ្ដោតធ្វើការពិភាក្សា ទៅលើសសរស្តម្ភសំខាន់ៗចំនួនប្រាំនៃធម្មនុញ្ញសន្តិភាពសកល។

កិច្ចប្រជុំបានបញ្ចប់ជាមួយនឹងការឯកភាពយល់ស្របទៅលើរបៀបវារៈដែលបានកំណត់ ដោយគណៈប្រតិភូទាំងអស់នៅក្នុងអង្គប្រជុំបានអបអរសាទរនៅក្នុងការសម្រេចផ្ដល់ ពានរង្វាន់សន្តិភាព ប្រគល់ជូនសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ចំពោះការដឹកនាំដ៏ពិសេសរបស់សម្តេចក្នុងការកសាងសន្តិភាពនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង