**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ប្រធាន​គោលនយោបាយ​ការបរទេស​ EU ​អំពាវនាវ​ឲ្យ​មាន​សម្ពាធ​លើ​ក្រុម​ហេសបូឡា អ៊ីស្រាអែល​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​នៅ​លីបង់

បេរូត៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវតែដាក់សម្ពាធឱ្យទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ ដោយសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់កងទ័ពលីបង់។

លោក Borrell បានបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំរបស់គាត់នៅទីក្រុង Beirut ជាមួយប្រធានសភាលីបង់ លោក Nabih Berri ថាយើងត្រូវតែដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល និងរក្សាសម្ពាធលើក្រុម Hezbollah ដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់។

លោក​បាន​កត់​សម្គាល់​ថា សំណើ​នេះ​កំពុង​រង់ចាំ​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​ជាមួយ​រដ្ឋាភិបាល​អ៊ីស្រាអែល។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានបន្តថា សហគមន៍អន្តរជាតិមិនអាចនៅស្ងៀមនៅចំពោះមុខអ្វីដែលកំពុងកើតឡើងនោះទេ ដោយកត់សម្គាល់ថាសហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ថវិកាចំនួន ២០០លានដុល្លារសម្រាប់គាំទ្រដល់កងទ័ពលីបង់។

លោក Borrell ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ដែលបានសង្កត់ធ្ងន់លើតម្រូវការក្នុងការដាក់សម្ពាធដើម្បីបញ្ឈប់ការឈ្លានពាន របស់អ៊ីស្រាអែលលើលីបង់ និងឈានដល់បទឈប់បាញ់។

លោក Mikati បានបញ្ជាក់ថា ប្រទេសលីបង់កំពុងពឹងផ្អែកលើការគាំទ្ររបស់អឺរ៉ុបដើម្បីជួយវាខាងនយោបាយ និងសេដ្ឋកិច្ច និងដើម្បីពង្រឹងតួនាទីរបស់កងទ័ពលើគ្រប់វិស័យ។

ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសលីបង់ក្នុងជម្លោះកាន់តែខ្លាំងជាមួយក្រុមហេសបូឡា។ អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ជើង​គោក​បន្ថែម​ទៀត​ឆ្លង​កាត់​ព្រំដែន​ភាគ​ខាង​ជើង​របស់​ខ្លួន​ចូល​ក្នុង​ប្រទេស​លីបង់​នៅ​ដើម​ខែ​តុលា។

អត្ថបទដែលជាប់ទាក់ទង