**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមានកំណើនជាង ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ មុនវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ហើយកម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩។

ការថ្លែងរបស់សម្តេចធិបតីបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងថា ផ្លែផ្កានៃការអភិវឌ្ឍរបស់កម្ពុជា ត្រូវបានចែករំលែកដល់តំបន់ជនបទដាច់ស្រយាលទូទាំងប្រទេសផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សូចនាករសង្គមគន្លឹះមួយចំនួន គឺជាសក្ខីភាពជាក់ស្តែង ដែលបង្ហាញពីការអភិវឌ្ឍប្រកប ដោយបរិយាប័ន្នរបស់កម្ពុជា តួយ៉ាងរួមមាន៖ ការកើនឡើងនៃអាយុរំពឹងរស់របស់ពលរដ្ឋ, ពី៥៩ឆ្នាំ ក្នុងឆ្នាំ២០០០, រហូតដល់៧៦ឆ្នាំ ក្នុងឆ្នាំ២០២១; ការថយចុះនៃអត្រាមរណភាពមាតាពី ៤៣៧នាក់ ក្នុងឆ្នាំ២០០០, មកនៅត្រឹម ១៥៤នាក់ ក្នុងឆ្នាំ ២០២២, ក្នុងចំណោមទារក ១០ម៉ឺន កំណើតរស់ និងអត្រាមរណភាពទារកដែលទើបនឹងកើតបានធ្លាក់ចុះពី ៣៧នាក់ ក្នុងឆ្នាំ២០០០, មកនៅត្រឹម៨នាក់ ក្នុងឆ្នាំ២០២២, ក្នុងចំណោម ១.០០០ កំណើតរស់។

សូមជម្រាបថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងជាលំដាប់កើនដល់ ២៩.៦១ពាន់លានដុល្លារក្នុងឆ្នាំ២០២២, រយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១.៦ភាគរយពី ៦០ភាគរយក្នុងឆ្នាំ២០០០ មកត្រឹម ១៦ភាគរយក្នុងឆ្នាំ២០២២ ហើយសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាង ៧ភាគរយក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះបានធ្វើឱ្យកម្ពុជា ចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥, ការវិនិយោគផ្ទាល់ពីបរទេសបានកើនពី ១១០លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារនៅឆ្នាំ២០២៣។

ជាមួយគ្នានេះទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤៧,៨៨ពាន់លានដុល្លារនៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ពាន់លានដុល្លារ។

កម្ពុជាបានកំណត់គោលដៅ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ក្នុងឱកាសនោះដែរ សម្តេចធិបតី បានថ្លែងថា កម្ពុជាយល់ជាក់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ ក្នុងការធានាបាននូវការស្តារឡើងវិញ និងការអភិវឌ្ឍជាតិជាតិប្រកបដោយភាពធន់។ សន្តិភាពផ្តល់ឱ្យកម្ពុជា នូវឱកាសដើម្បីវិនិយោគលើប្រជាជន, ស្ថាប័ន និង អនាគតរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង