**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសភាកម្ពុជា ដែលទទួលធ្វើជាម្ចាស់ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃវេទិកាសភាអន្តរជាតិដើម្បីភាពអត់និងសន្តិសភា (IPTP) ដែលវេទិកានេះ នឹងមានឥទ្ធិពលសំខាន់ដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការថែរក្សាការពារសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលោក ដែលកំពុងស្ថិតនៅក្នុងបរិបទមួយប្របកដោយភាពស្មុគស្មាញ មានហានិភ័យខ្ពស់ នៃការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានវាយតម្លៃដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិត និងសហការី ទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យប្រជុំពេញលើកទី១១ របស់ IPTP នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា នៅក្នុងឱកាសលោកបណ្ឌិត អញ្ជើញមកចូលរួម សម័យប្រជុំពេញអង្គលើកទី១១របស់ IPTP។

ឯកឧត្តមបណ្ឌិត អគ្គលេខាធិកាអាស៊ាន បានគូសបញ្ជាក់ថា តាមរយៈសម័យប្រជុំពេញអង្គ IPTP ដែលនឹងសម្រេចបាននូវធម្មនុញ្ញសន្តិភាពនោះ ពិភពលោកនឹងរៀនសូត្រជាច្រើនពីកម្ពុជាក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណជា្រលជ្រៅ ដែលអគ្គលេខាធិការអាស៊ាន បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គរបស់IPTP លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចបានលើកឡើងថាធម្មនុញ្ញសន្តិភាព ជាការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីករបស់ម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលវេលាជាច្រើទសវត្សរ៍ ក្នុងការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ជូនប្រជាពលរដ្ឋ ចេញពីប្រទេសមួយដែលខ្ទេចខ្ទាំដោយសារសង្រ្គាម។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពនិងទេពកោសល្យ ដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន ដែលធ្វើឱ្យអាស៊ានទទួលបានជោគជ័យជាបន្តបន្ទាប់។

សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អាស៊ាននិងអន្តរសភាអាស៊ាន (AIPA) ដែលជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋអាស៊ាន ត្រូវបានពង្រឹង និងលើកកម្ពស់ កាន់តែជិតសិ្នទ្ធ កាន់តែសកម្ម និងរស់រវើកបន្ថែមទៀត ជាពិសេស ក្រោយយន្តការនៃកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខរដ្ឋអាស៊ាន និងអាយប៉ា ជាទៀតទាត់នោះ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់លោកបណ្ឌិត ដែលជាកូនខ្មែរដំបូងបង្អស់បានទទួលបាននូវមុខតំណែងដ៏មានសារៈសំខាន់ មួយនេះ។

ជាថ្មីម្តងទៀត សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកបណ្ឌិតដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។ វត្តមានរបស់ឯកឧត្តមបណ្ឌិត នៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នាពេលនេះ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់អាស៊ាន ដែលជាស្ថាប័នតំបន់មួយ ដែលពោរពេញដោយថាមវន្តនិងរស់រវើក។

នៅក្នុងឱកាសជួបពិភាក្សាការងារនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាស៊ាន បានផ្លាស់ប្តូរនិងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកជុំស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខអន្តរជាតិ ជាពិសេសឯកឧត្តមបណ្ឌិត កៅ កឹមហួន បានបង្ហាញពីលទ្ធផលនិងទស្សនវិស័យរបស់អាស៊ាន ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង