**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកព្រះទ័យ និងលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនាក្នុងសង្គមជាតិឱ្យរឹតតែប្រសើរឡើងបន្ថែមទៀត ព្រោះសាសនា គឺជាប្រភពដ៏សំខាន់នៅក្នុងការរួមចំណែកនៅក្នុងប្រព័ន្ធច្បាប់ ការរក្សាវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ និងគុណតម្លៃក្នុងការរស់នៅរបស់មនុស្សនៅក្នុងសង្គមនីមួយៗ ដែលធ្វើឱ្យផ្នត់គំនិត ឥរិយាបថ និងសកម្មភាពរបស់មនុស្សពោរពេញដោយមេត្តា ករុណា សាមគ្គីភាព មិត្តភាព ភាតរភាព និង សេចក្តីសុខក្សេមក្សាន្ត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំតាមបែបសាសនា ព្រះពុទ្ធសាសនាកាន់តែមានតួនាទីសំខាន់ដើម្បីធានាថា តម្រូវការខាងផ្នែកសម្ភារនៅក្នុងសង្គមនៅតែស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់ សីលធម៌ គុណធម៌ សុជីវធម៌ និងសមធម៌ ហើយបន្ថែមលើនេះការអប់រំតាមបែបព្រះពុទ្ធសាសនាក៏បានចូលរួមចំណែកក្នុងការពន្យល់សង្គមមនុស្សឱ្យមើលឃើញនូវគុណតម្លៃ និងផលប្រយោជន៍នៃការគោរពច្បាប់ ហើយក៏ជាបុណ្យកុសលជួយដល់សង្គមមនុស្សឱ្យមានស្មារតីហ្នឹងន ទទួលបាននូវសុខុដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ដោយសម្តេចបានបន្ថែមថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ។

ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា វត្តអារាម ព្រះសង្ឃ មណ្ឌលវិបស្សនាធុរៈ និងពុទ្ធិកសិក្សា មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយក៏កំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការកសាងមូលធនមនុស្សឱ្យមានចំណេះដឹងប្រកបដោយគុណធម៌ និងជាថ្នាលសម្រាប់បណ្តុះនូវបញ្ញាញាណ និងស្មារតីស្នេហាជាតិនៅក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយការអភិវឌ្ឍប្រទេសជាតិប្រកបដោយសមធម៌ និងចីរភាពគឺទាមទារឱ្យមានការអប់រំចំណេះដឹង ជំនាញ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាធម៌ជាការចាំបាច់មិនអាចខ្វះបាន ជាពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ដោយឈរលើស្មារតីនេះប្រទេសមួយចំនួននៅលើពិភពលោក បាននិងកំពុងប្រើប្រាស់ទ្រឹស្តីព្រះពុទ្ធសាសនា ដែលមានលក្ខណៈវិទ្យាសាស្ត្រប្រកបដោយសន្តិភាព អហិង្សា និងស្មារតីបម្រើផលប្រយោជន៍រួមដល់មនុស្សជាតិមកធ្វើជាមធ្យោបាយក្នុងការដឹកនាំ គ្រប់គ្រង ដោះស្រាយនូវវិបត្តិផ្សេងៗនៅក្នុងបរិបទពិភពលោកដែលមានការប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ និងគ្រោះថ្នាក់ ៕              

     

អត្ថបទដែលជាប់ទាក់ទង