**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក

ភ្នំពេញ៖ ក្នុងពិធីបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា លោកជំទាវ ភឿង សកុណាបានថ្លែងថា គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក ហើយគោលការណ៍ទាំងពីរនេះគឺបានបម្រើនៃភាពបត់បែន នាពេលអនាគត។

លោកជំទាវបានថ្លែងថា អ្នកចូលរួមមកពីគណបក្ស៤៩ ប្រហែលជា២៨ប្រទេស ដែលបានចូលរួមកិច្ចប្រជុំ លើកទី៣ ដែលស្ដីអំពី ICAPP នេះ ស្ថិតនៅក្រោមមូលបទ នៃការតភ្ជាប់ស៊ីវិល ក៏ដូចជាចម្រុះវប្បធម៌ ដើម្បីស្វែងរកនូវសន្តិភាព និងការផ្សះផ្សា។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី មានសកម្មភាពសំខាន់ៗ នៅក្នុងសមិទ្ធផលអំពីអ្វីដែលយើងបានធ្វើកាលពីខែមករា ឆ្នាំ២០១៩ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំរបស់យើងនៅលើកទី៩។
ចំណុចភាពនៃវប្បធម៌ ដើម្បីលើកកម្ពស់ និងការផ្សព្វផ្សាយសន្តិភាព ហើយនិងការផ្សះផ្សា គឺជាលទ្ធផលសំខាន់ រួមចូលទាំងកិច្ចសហប្រតិបត្តិការយូនីស្គូ ការដាក់តម្រូវការទាក់ទងជាមួយនឹងគម្រោង១០០ភូមិរបស់តេជោ ក៏ដូចជាកំណត់អភិវឌ្ឍផ្សេងៗទៀត ឬក៏គំនិតផ្ដួចផ្ដើមដើម្បីពង្រឹងបេតិកភណ្ឌវប្បធម៌ជាតិ។

លោកជំទាវ បានបន្តថា អង្គការយូនីស្គូ យកសិទ្ធិសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាអភិបាលកិច្ចវប្បធម៌ ដើម្បីជួយជំរុញឱ្យមានសន្តិភាព ភាពស្អិតរមួតក្នុងសង្គម ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមជាតិអាស៊ាន។ លោកស្រី បានបន្ថែមថា កិច្ចប្រជុំរបស់យើង ភាគច្រើនក៏និយាយពីការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរអន្តរកាលនៅលើពិភពលោក ជាពិសេសគឺផលប៉ះពាល់ដោយសង្គ្រាម ឬក៏ជម្លោះ។

បើតាមលោកជំទាវ ភឿង សកុណា, វាគ្មិនកិត្តិយស ក៏បានចែករំលែក ពីការតភ្ជាប់ស៊ីវិល ក៏ដូចជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាព កិច្ចពិភាក្សាក៏បានបញ្ជាក់ សារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសផ្សេងៗទៀត ដែលវាគ្មិនក៏បានលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមវប្បធម៌ តាមរយៈអ្នកឯកទេសផ្សេងទៀត ដែលមានន័យថា យើងត្រូវចូលរួមគោរពគ្នាទៅវិញទៅមក ដែលផ្ដល់តួនាទីយ៉ាងសំខាន់ក្នុងស្វែងយល់។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបន្តថា រឿងសំខាន់ទាក់ទងនឹង សាមគ្គីភាព គឺជាសមាសធាតុយ៉ាងសំខាន់របស់យើង ហើយអ្នកចូលរួមបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងជំនាន់មួយចំនួន ក្នុងការបង្កើតសហគមន៍ ប្រកបដោយសុខុដុមរម្យនា។

ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា ក៏បានលើកឡើងផងដែរថា គ្រប់វាគ្មិនទាំងអស់ ត្រូវបានទទួលស្គាល់ថាជាធនធានដ៏សំខាន់ ដែលអាចបង្កើតទាក់ទងនឹងជម្រើសផ្សេងៗទៀត ជាពិសសេសគឺជាសញ្ញារបស់យុវជនជំនាន់ក្រោយ ដែលជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តវប្បធម៌នៅពេលខាងមុខ។ លោកជំទាវ បានបញ្ជាក់ថា «កិច្ចសន្ទនារបស់យើង គឺជាអ្វីដែលយើងលើកកម្ពស់ការយល់ដឹង ឬផ្ដល់ភាពខ្វល់ខ្វាយដល់សង្គម ដើម្បីដោះស្រាយរួមគ្នាទាក់ទងជាមួយបញ្ហាប្រឈមរួម ដើម្បីធានាថាគោលការណ៍នៃសន្តិភាព និងការផ្សះផ្សាទាំងពីរនេះគឺបានបម្រើ និងបត់បែនសម្រាប់នាពេលអនាគត»៕

អត្ថបទដែលជាប់ទាក់ទង