**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់

ភ្នំពេញ៖ ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានសិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយនិងបណ្តាប្រទេសជាសមាជិករដ្ឋភាគី UNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ចការងារដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់
ក្នុងនោះ៖ ទី១. គឺយើងរួមគ្នា ជាមួយបណ្តាប្រទេសដ៏ទៃទៀត ដៃលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហ ទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ, ទី២. រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កំអោយលើសពី១,៥អង្សារ និងទី៣. គៀរគរថវិកា ឱ្យបាន១០០ពានលានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយដោយសារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ (COP29) នៅអាស៊ែបៃហ្សង់ និងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក ទៅលើការទប់ស្កាត់ការកើនឡើងកំដៅផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុផង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម ថានៅក្នុងពេលបំពេញបេសកកម្មនៅក្នុងសន្និសីទ UNFCCC ក៏និងមានជំនួបទ្វេភាគីបន្ថែមទៀត ដើម្បីគៀរគរ ការគាំទ្រ ដល់សកម្មភាពរបស់កម្ពុជាដើម្បីយកមកជំរុញ ក៏ដូចជាលើកស្ទួយកិច្ចការងារទាំងអស់នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុងតែអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព។ ការចេញដំណើរទៅកិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងដើម្បីទំនាក់ទំនងជាមួយនិងដៃគូក្រៅប្រទេស ភាគីក្រៅប្រទេសផង ក៏ដូចជាគៀរគរការគាំទ្រ ថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យភាពស្អាតនិងបនៃតងមានចីរភាព តរៀងទៅ។

ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញាយកចិត្តទុកដាក់ ត្រឹមតែវិស័យបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួមជាមួយពិភពលោកក៏ដូចជាអង្គការដៃគូផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើរសំឱ្យមានការយកចិត្តទុកដាក់ទៅលើការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយធ្វើការពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបានរងផលប៉ះពាល់ដល់ប្រទេសដ៏ទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ។

សូមបញ្ជាក់ថា កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ ឱ្យបាន៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងធ្វើការងារលើកិច្ចការងារជាច្រើនជាជំហានៗ ដែលមានកាេចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ នៅឆ្នាំ២០២៣ បាន១លានដើម ហើយនៅឆ្នាំ២០២៥ខាងមុខនេះ និងឈានឡើងទៅប្រមាណចន្លោះ ពី២ ទៅ ៣លានដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើមឈើនេះគឺជាកត្តាសំខាន់នៅក្នុងការស្រូបយកកាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា ការដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុមាន វិស័យចំនួន៦ គឺជាវិស័យដែលត្រូវយកចិតក្តទៅដល់ការបំពុលបរិស្ថាន ដល់ការកកើនឡើងកំដៅ និងការប្រែប្រួលអាកាសធាតុ ដែលអង្គការសហប្រជាជាតិកំពុងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមាន៖ ទី១. វិស័យកសិកម្ម, ទី២. វិស័យថាមពល, ទី៣. វិស័យព្រៃឈើ, ទី៤. វិស័យឧស្សាហកម្ម, ទី៥. វិស័យគីមី និងទី៦. វិស័យសំរាម ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង