**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន

បរទេស៖ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បានសម្ពោធមជ្ឈមណ្ឌលស៊ើបអង្កេតនិងស្រាវជ្រាវកោសល្យវិច្ច័យរបស់ប៉ូលីសសហព័ន្ធអេត្យូពីកាលពីថ្ងៃសៅរ៍នៅទីក្រុង Addis Ababa រដ្ឋធានីនៃប្រទេសអេត្យូពី។

នៅក្នុងព្រឹត្តិការណ៍នេះ លោក Abiy បានថ្លែងថា មជ្ឈមណ្ឌលនឹងជួយសមាជិកនៃប៉ូលីសសហព័ន្ធធ្វើការស៊ើបអង្កេតកោសល្យវិច្ច័យឌីជីថល និងការធ្វើតេស្ត DNA ក៏ដូចជាការវិភាគឧក្រិដ្ឋកម្មស្មុគស្មាញ។

លោកនាយករដ្ឋមន្រ្តី បានកត់សម្គាល់នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់បន្ទាប់ពីសម្ពោធមជ្ឈមណ្ឌលនេះថា ទើបតែមួយឆ្នាំកន្លះមុន នៅពេលដែលការធ្វើតេស្ត DNA គឺចាំបាច់ យើងត្រូវពឹងផ្អែកលើធនធានខាងក្រៅ។

លោក Abiy បានបន្តថា មជ្ឈមណ្ឌលនេះគឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មភ្នាក់ងារអនុវត្តច្បាប់ និងបំពាក់ឱ្យពួកគេនូវបច្ចេកវិទ្យា និងចំណេះដឹងចាំបាច់។ លោកក៏បានគូសបញ្ជាក់ផងដែរថា សមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីកំណែទម្រង់សំខាន់ៗដែលប្រទេសអាហ្វ្រិកខាងកើតបានអនុវត្តក្នុងវិស័យសន្តិសុខ និងសុវត្ថិភាពក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

លោកនាយករដ្ឋមន្ត្រីបានរំលឹកថា ប្រទេសនេះបាននឹងកំពុងបញ្ជូនសំណាកទៅប្រទេសអាហ្រ្វិកខាងត្បូងសម្រាប់ការធ្វើតេស្ត DNA រហូតមកដល់ថ្មីៗនេះថា ថ្ងៃនេះ អេត្យូពីបានបង្កើតស្ថាប័នមួយដែលមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមទាក់ទងនឹង DNA ក្នុងស្រុក ខណៈពេលដែលកំពុងបម្រើប្រទេសជិតខាងផងដែរ។

ពិធីសម្ពោធនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិកប៉ូលីសសហព័ន្ធ និងអ្នកការទូតមកពីប្រទេសផ្សេងៗ។

ស្ថានទូតចិនប្រចាំប្រទេសអេត្យូពីក្នុងសារអបអរសាទររបស់ខ្លួនបានឲ្យដឹងថា មជ្ឈមណ្ឌលនេះនឹងមិនត្រឹមតែបំពេញតម្រូវការរបស់ប្រទេសអេត្យូពីប៉ុណ្ណោះទេ ថែមទាំងបណ្តាប្រទេសនៅអាហ្វ្រិកខាងកើត និងអាហ្វ្រិកទាំងមូលផងដែរ។

យោងតាមស្ថានទូតចិន ប្រទេសចិនបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងឧបករណ៍ដល់មជ្ឈមណ្ឌលស៊ើបអង្កេត និងស្រាវជ្រាវកោសល្យវិច្ច័យដែលទើបនឹងសម្ពោធ។

អត្ថបទដែលជាប់ទាក់ទង