**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ

ភ្នំពេញ៖ «សូមក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅកម្រិតឧត្តមសិក្សា និងជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត និងតាមឧបនិស័យដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាពនិងសីលធម៌ចូលរួមក្នុងការបម្រើជាតិមាតុភូមិឱ្យរីកចម្រើន»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីចែករង្វាន់ដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ចំនួនចំនួន ២១៨ នាក់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ និទ្ទេស A ,B ,C ,D និង E ក្នុងសម័យប្រលងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កន្លងមក។

ពិធីសំណេះសំណាល និងចែករង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិនិទ្ទេស A ,B ,C ,D និង E នៃវិទ្យាល័យសិលាវេទី គាត ឈន់ ក្នុងស្រុកឆ្លូងនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង និងប្រធានគណៈកម្មាធិការគ្រប់គ្រងមូលនិធិសិលាវេទី។ មូលនិធិសិលាវេទីនេះបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ និងបានផ្តល់រង្វាន់លើកទឹកចិត្តជារៀងរាល់ឆ្នាំដល់សិស្សជ័យលាភីនៃការប្រឡង សញ្ញាបត្រទុតិយភូមិ។ រង្វាន់ដែលផ្តល់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំង ២១៨រូបនៃវិទ្យាល័យសិលាវេទី គាត ឈន់​ មានទឹកប្រាក់ចំនួន ១៩៦.៦០០.០០០រៀល ស្មើនឹង ៤៨.៣៩០ដុល្លារអាមេរិក បានទទួលការគាំទ្រពីមូលនិធិសិលាវេទីដឹកនាំដោយឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ មាតាបិតាសិស្ស និងសិស្សានុសិស្សសូមថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារដែលបានផ្តួចផ្តើមគំនិតបង្កើតមូលនិធិសិលាវេទីនេះឡើងដើម្បីជួយទ្រទ្រង់ និងគាំទ្រ ក៏ដូចជាផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងរៀនសូត្រ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញមោទកភាពចំពោះលទ្ធផលដែលសម្រេចបានរបស់សិស្សវិទ្យាល័យសិលាវេទី គាត ឈន់ ក្នុងការប្រឡងនាពេលកន្លងទៅ ហើយពីមួយឆ្នាំទៅមួយឆ្នាំ សិស្សដែលបានប្រឡង់បញ្ចប់ការសិក្សាកាន់តែមានកំណើន និងអត្រាជាប់ខ្ពស់។ នេះបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធអប់រំកម្ពុជាក្រោមការកំណែទម្រង់ដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះវិជ្ជារបស់សិស្សានុសិស្ស។

នៅក្នុងសម័យប្រឡងទុតិយភូមិឆ្នាំ២០២៤ នេះ ក្នុងចំណោមបេក្ខជន ២៨៤រូបរបស់វិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង មានសិស្សចំនួន ២១៨រូបបានប្រឡងជាប់ក្នុងនោះរួមមាន៖ សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៦រូប, សិស្សប្រឡងជាប់និទ្ទេស B ចំនួន ២៦រូប, សិស្សប្រឡងជាប់និទ្ទេស C ចំនួន ៥២រូប, សិស្សប្រឡង ជាប់និទ្ទេស D ចំនួន ៧០រូប និងសិស្សប្រឡងជាប់និទ្ទេស E ចំនួន ៥៤រូប។ ចំពោះសិស្សជ័យលាភីទាំងនេះ ត្រូវបានមូលនិធិសិលាវេទីរបស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ផ្តល់ជូននូវម៉ូតូនិងមួកសម្រាប់សិស្សនិទ្ទេស A និងរង្វាន់ថវិកាសម្រាប់និទ្ទេស B ចំនួន ២០ម៉ឺនរៀលក្នុងម្នាក់, សិស្សនិទ្ទេស C ចំនួនថវិកា ១៥ម៉ឺនក្នុងម្នាក់, សិស្សនិទ្ទេស D ចំនួន ១២ម៉ឺនរៀលក្នុងម្នាក់ និង និងសិស្សប្រឡងជាប់និទ្ទេស E ចំនួន ១០ម៉ឺនរៀលក្នុងម្នាក់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារ, ឯកឧត្តម ឆាន់ សាផាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឆ្លូងដែលគិតគូរយ៉ាងហ្មត់ចត់ និងបានវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ថ្លែងកោតសរសើរដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងជាប់សញ្ញាបត្របានលទ្ធផលល្អ, អរគុណលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូងដែលខិតខំប្រឹងប្រែងបង្រៀន ផ្ទេរចំណេញដឹងដល់សិស្សានុសិស្ស និងមាតាបិតាសិស្សដែលបានលះបង់សព្វបែបយ៉ាងដើម្បីកូនៗខ្លួន។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថាក្មួយៗសិស្សានុសិស្សប្រឡងជាប់ និងជោគជ័យក្នុងការសិក្សាមិនមែនត្រឹមតែបង្ហាញពីភាពជោគជ័យសម្រាប់ជីវិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែបាននាំមកនូវមោទកភាពនិងកិត្តិយសសម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ និងកេរ្តិ៍ឈ្មោះដល់សាលារៀន និងស្រុកកំណើតរបស់ខ្លួនថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង