**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងឯកឧត្តម សាន សាង ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម សាន សាង ជាកូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម កើតនៅខេត្តព្រះត្រពាំង។ ឯកឧត្តមបានប្រឡូកក្នុងឆាក នយោបាយជាមួយបក្សប្រឆាំងកាលពីដើមទសវត្សរ៍៩០។ លុះឆ្នាំ២០២៤ ឯកឧត្តម សាន សាង បាន សម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សាន សាង ជាស្ថាបនិកបង្កើតទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០០២។ ក្រោយពេលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តមក៏បានជួយរៀបចំ ដង្ហែ អង្គ កឋិន ទានទៅវត្តស្វាយសៀមថ្មី នៅទឹកដីខ្មែរកម្ពុជាក្រោម ដែលជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ភ្ជាប់ការប្រាស្រ័យទាក់ទងតាមរយៈឯកឧត្តម សាន សាង, សម្តេចតេជោ ក៏បានសម្រេចជួយ ឧបត្ថម្ភ ដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០២៤នេះ ហើយក៏ជួយធ្វើទូកងខ្នាតវែង មួយ គ្រឿង នៅឆ្នាំ២០២៥។

ការត្រាស់បង្គាប់តែងតាំងឯកឧត្តម សាន សាង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បង្ហាញ ច្បាស់ពីការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនកូនខ្មែរកើតលើទឹកដីខ្មែរកម្ពុជាក្រោម ពីសំណាក់ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន។ រឹតតែបង្ហាញទៀតថា ព្រះមហាក្សត្រ និងសម្តេចតេជោ មិនដែលរើសអើង ឬបំភ្លេចកូនខ្មែរកើតលើទឹកដីខ្មែរកម្ពុជាក្រោមនោះឡើយ។

តាមរយៈការផ្តល់តួនាទីជាទីប្រឹក្សាជូនឯកឧត្តម សាន សាង ជាទីប្រឹក្សា ជាឱកាសសម្តេចតេជោបានប្រាស្រ័យទាក់ទងផ្សាភ្ជាប់សុខទុក្ខ និងជួយដោះស្រាយបញ្ហានានារបស់បងប្អូនខ្មែរកម្ពុជាក្រោម ផងដែរ។

ជាកូនខ្មែរកម្ពុជាក្រោមមួយរូប ហើយមានអតីតភាពជាអ្នកនយោបាយប្រឆាំងទៅទៀត ឯកឧត្តម សាន សាង មិនធ្លាប់នឹកមមៃដល់ថាសម្តេចតេជោផ្តល់កិត្តិយសដ៏ធំធេងបែបនេះ ជូនដល់រូបលោក នោះឡើយ។

ឯកឧត្តម សាន សាង បានគោរពថ្លែងអំណរព្រះគុណព្រះមហាក្សត្រយ៉ាងជ្រាលជ្រៅបំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងរូបលោកជាទីប្រឹក្សាសម្តេចតេជោ។ ឯកឧត្តម សាន សាង ក៏បានថ្លែងអំណរ សម្តេច តេជោ ហ៊ុន សែន ដែលបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ តែងតាំងរូបលោកជាទីប្រឹក្សាសម្តេច។

សម្រាប់ឯកឧត្តម សាន សាង ការបានតួនាទីទីប្រឹក្សាសម្តេចតេជោ ជារឿងក្តីរំភើបដ៏ជ្រាលជ្រៅមួយ តែអ្វីកាន់ តែរំភើបទៅទៀតនោះ គឺទឹកចិត្តសណ្តោសប្រណីធំទូលាយ របស់សម្តេចតេជោ មិនប្រកាន់ ទោស អូសដំណើរ ចំពោះអតីតភាពរបស់រូបលោក។

ក្នុងតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោដែលជាឱកាសដ៏កម្រនេះ ឯកឧត្តម សាន សាង បានប្រកាសប្រឹងប្រែងឱ្យអស់លទ្ធភាពបំពេញការងារទាំងឡាយដែលសម្តេចតេជោដាក់ជូន។ ជាពិសេសនឹង ប្រឹងប្រែងធ្វើកិច្ចការមួយចំនួនដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោម ៕

អត្ថបទដែលជាប់ទាក់ទង