ខែតុលា បរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៣៥ ២៦៤ TEUs កើនឡើងជាង ១៧ភាគរយ
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងខែតុលាកន្លងទៅថ្មីៗនេះ បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ៣៥ ២៦៤ TEUs ពោលកើនឡើង១៧,៧៥ភាគរយ ធៀបនឹងខែតុលាឆ្នាំ២០២៣។
ដោយឡែកសម្រាប់រយៈពេល១០ខែដើមឆ្នាំ២០២៤ មានចំនួន ៤០១ ២៥១ TEUs កើនឡើង ១៩,៧៨ភាគរយធៀបរយៈពេល ១០ ខែដើមឆ្នាំ២០២៣។
គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងត្រីមាសទី៣ឆ្នាំ២០២៤ មានចំនួន ១៦១ ៣៧៣ TEUs កើនចំនួន ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៥២ ២៨៣ TEUs កើនចំនួន ៤៥,១១ភាគរយធៀបនឹងខែកញ្ញា ឆ្នាំ២០២៣៕