**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលនាអាណត្តិមុនៗ បានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ក្នុងនោះមានបំណងចម្បងបំផុត គឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តម ស សុខា លើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ប្រចាំឆ្នាំ២០២៤ នៅទីលានសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

មានរបាយការណ៍ក្នុងឱកាសនោះ ឯកឧត្តម ស រដ្ឋា ប្រធានស.ស.យ.ក. ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ក្រោមប្រធានបទ៖ “យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិតនិងចៀសឆ្ងាយពីគ្រឿងញៀន” ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋជាពិសេសយុវជនមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម រួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើនឈានដល់ការសម្រេចបានគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំ និងកីឡា។

ឯកឧត្តម ស រដ្ឋា ឱ្យដឹងបន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡានេះចាប់ផ្ដើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤រហូតដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ ដែលមាន៤វិញ្ញាសារួមមាន៖ បាល់ទាត់ បាល់ទះ វាយសី និងប៉េតង់។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំ បង ថ្លែងឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង របស់ស.ស.យ.កខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤ គឺបានបង្ហាញសុខសន្តិភាព ការទំនាក់ទំនងល្អ សាមគ្គីភាព ភាតរភាព ចៀសផុតឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ជាពិសេសផ្នែកឧស្សាហកម្មទេសចរណ៍ក្នុងខេត្តនិងគួរជាទីចាប់អារម្មណ៍ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»។

ឯកឧត្តម ស សុខា បានបង្ហាញសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលស.ស.យ.កខេត្តបាត់ដំបងបានផ្តួចផ្តើមបង្កើតការប្រកួតកីឡាដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ជាលើកទី២ និងបន្តធ្វើជារៀងរាល់ឆ្នាំ ក្នុងក្របខណ្ឌកម្រិតខេត្ត ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានចូលរួមប្រកួតប្រជែងក្នុងគោលបំណង ៖ ទី១.បង្កើន និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ដែលជាសរសរទ្រូងប្រទេសជាតិ ឱ្យមានកាយសម្បទាមាំមួន កម្លាំងពលំខ្លាំងក្លា ជាស្នូលនៃការអភិវឌ្ឍខេត្ត ក៏ដូចជាជាតិមាតុភូមិទាំងមូល និងកាត់បន្ថយនូវ
ភាពអសកម្ម និងអំពើអបាយមុខក្នុងជួរយុវជន និងទី២. គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាង ស.ស.យ.ក តាមបណ្តាក្រុង ស្រុក សហការក្នុងការងារឱ្យមានប្រសិទ្ធភាព និងមានទំនាក់ទំនងល្អ។

ឯកឧត្តម ស សុខា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលនាអាណត្តិមុនៗ បានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ក្នុងនោះមានបំណងចម្បងបំផុត គឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យពលរដ្ឋស្រលាញ់កីឡា និងមកលេងកីឡា ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត បង្កលក្ខណៈងាយស្រួល លើកកម្ពស់ និងលើកទឹកចិត្តដល់អត្តពលិកឆ្នើម ដែលទទួលបានជ័យលាភី។ ជាពិសេសកីឡា បានដើរតួនាទីសំខាន់ក្នុងកិច្ចការ ការទូត និងទំនាក់ទំនងអន្តរជាតិ ដែលជាចលករនាំឱ្យមាននូវសុខដុមភាពក្នុងសង្គមជាតិ ក៏ដូចជាក្នុងសកលលោកទាំងមូល។

ឯកឧត្តម ស សុខា ណែនាំដល់ភាគីពាក់ព័ន្ធត្រូវរៀបចំការប្រកួតប្រកបដោយការទទួលខុសត្រូវខ្ពស់ រៀបចំឱ្យមានស្ដង់ដារតែមួយដូចការប្រកួតលក្ខណៈជាតិនានាដែលនឹងផ្តល់ឱ្យកីឡាករបានរៀនសូត្រនូវច្បាប់ បទបញ្ជា និងបច្ចេកទេសដ៏ជាក់លាក់ និងឈានទៅកាន់ការប្រកួតនានាបន្តទៀត។គណៈកម្មការបច្ចេកទេសទាំង ៤ប្រភេទកីឡា ជាពិសេសមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ត្រូវតែជាបុគ្គល ដែលមានការបណ្តុះបណ្តាលលើជំនាញជាក់លាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់ជូននូវសុក្រិតភាព យុត្តិធម៌ចំពោះអ្នកចូលរួមទាំងអស់។សូមស.ស.យ.ក. ខេត្ត បន្តរក្សានិងបង្កើតការប្រកួតនេះជារៀងរាល់ឆ្នាំ ក្នុងការផ្តល់ ឱកាសឱ្យប្រជាពលរដ្ឋ យុវជន និងបងប្អូន ស.ស.យ.ក. បានចូលរួមលេងកីឡា និងហ្វឹកហាត់ជាប្រចាំ។សូមបងប្អូនកីឡាករ និងអ្នកចូលរួមទាំងអស់ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព មិត្តភាព ពីព្រោះថា ការប្រកួតនេះសំខាន់គឺដើម្បីសុខមាលភាព និងសាមគ្គីភាពតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង