**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច អញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការ«មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គម និងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប»

ភ្នំពេញ៖ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការ«មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គម និងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប» នៅសាលាខេត្តកំពង់ចាម នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា គ.ស ២០២៤ ដោយ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត, និងដៃគូអភិវឌ្ឍន៍នានា។

ការដាក់ឱ្យដំណើរការ “មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គម និងថ្នាលគាំពារសង្គមឌីជីថល ក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប” នៅពេលនេះជាបង្គោលចរណ៍មួយដ៏សំខាន់នៃដំណើរបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលដល់រដ្ឋបាល/ឃុំសង្កាត់ និងដើម្បីធ្វើឱ្យការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គមដល់ពលរដ្ឋគោលដៅ បានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ២០២៤-២០២៨ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាជាពិសេសអនុត្រឹត្យស្ដីពីការធ្វើសុខដុម-នីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។

ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួម ដែលមានលក្ខណៈ សមាហរ័ណ និងត្រូវបានអភិវឌ្ឍ សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្តសញ្ញាណប្រជាជនគោលដៅ និងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម ជាមួយនឹងមុខងារសំខាន់ៗ  ដូចជាការចុះបញ្ជីអត្តសញ្ញាណរួម, ការចុះបញ្ជីទៅក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, ផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជនគោលដៅ និងអត្ថគាហក, ធ្វើយថាភូតកម្មដោយប្រើប្រាស់ទិន្នន័យជីវមាត្រ, និងមុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមូលដ្ឋានផ្លាស់ប្ដូរទិន្នន័យចុះបញ្ជីគោលមួយដែលមានតួនាទី ក្នុងការបើកគន្លងអន្តរប្រតិបត្តិការ រវាងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករជំនួយសង្គម និងសន្តិសុខសង្គមទាំងអស់ ដែលអនុញ្ញាតឱ្យមានការធ្វើសមកាលកម្ម, បច្ចុប្បន្នកម្ម, និងផ្លាស់ប្តូរទិន្នន័យជាប្រព័ន្ធអេកូឡូស៊ីរួម ដោយរួមបញ្ចូលនូវទិន្នន័យប្រជាសាស្ត្រ, ជីវមាត្រ, និងស្ថានភាពសង្គម-សេដ្ឋកិច្ច។ មុខងារទិន្នន័យចុះបញ្ជីគាំពារសង្គមនេះ ផ្តល់នូវលេខសម្គាល់គាំពារសង្គមតែមួយគត់ចំនួន ១០ខ្ទង់ ដោយស្វ័យប្រវត្តិសម្រាប់ទិន្នន័យអត្តសញ្ញាណនីមួយៗ។

បច្ចុប្បន្ន, មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និង ថ្នាលគាំពារសង្គមឌីជីថលកំពុងមានការចូលរួមអនុវត្តដោយ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ, បេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, មូលនិធិជាតិជំនួយសង្គម, និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។

ជាមួយនឹងការដាក់ឲ្យដំណើរការនេះ, លោកជំទាវ រដ្ឋលេខាធិការបានថ្លែងថា ការដាក់ឱ្យដំណើរការ នៅពេលនេះ ជាការបោះជំហានថ្មីមួយដ៏សំខាន់ក្នុងដំណើរនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ និងជាបន្តបន្ទាប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមព្រមទាំងដោយមានការចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងគ្រប់តួអង្គពាក់ព័ន្ធ។

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ជាមួយនឹងវឌ្ឍនភាពនេះកម្ពុជានឹងមានមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមមួយ ដែលមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរនិងកាត់បន្ថយកម្មវិបាកអវិជ្ជមានឱ្យនៅក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់នានា ប្រកបដោយជោគជ័យ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ទន្ទឹមនេះ, កិច្ចការ បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមក៏បាន និងកំពុងរួមចំណែកគាំទ្រយ៉ាងសំខាន់ ដល់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម នានាប្រកបដោយបរិយាបន្ន, តម្លាភាព, ប្រសិទ្ធភាព, ស្វ័យប្រវត្តិកម្ម, និងទាន់ពេល។ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកជំទាវ រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ឱ្យបន្តចលនាការនៃកិច្ចសហការចូលរួមប្រើប្រាស់ មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ដើម្បីបម្រើដល់ការចុះបញ្ជី និងកាត់បន្ថយបន្ទុក និងសម្ពាធរបស់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្តជាមួយនឹងឌីជីថលូបនីយកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាពបន្ថែមជាជំហានៗ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានប្រកាសផ្តល់ជូននូវឧបករណ៍សម្ភារៈឌីជីថលចំនួន ១ឈុត សម្រាប់ ឃុំ/សង្កាត់ ចំនួន ២២ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម និងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF), និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ ឧបករណ៍សម្ភារៈឌីជីថលទាំងនេះ នឹងបម្រើដល់ការគាំទ្រការអនុវត្តមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ក៏ដូចជាបម្រើដល់ការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ នៅតាមឃុំសង្កាត់នីមួយៗ។

ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋបាលឃុំសង្កាត់ និងដៃគូអភិវឌ្ឍន៍នានា ដែលតែងតែសហការ និងគាំទ្រកិច្ចការដ៏មានសារៈសំខាន់នេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕

អត្ថបទដែលជាប់ទាក់ទង