**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញប្រកាសសមាសភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស នៅតាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម បានបើកពិធីប្រកាសសមាសភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស នៅតាមបណ្ដារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផុន លីវីរៈ អគ្គនាយករង តំណាង ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងសមាសភាពពាក់ព័ន្ធមួយចំនួន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ណុប វី អគ្គនាយករង និងជាប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម ឡើងអានអំណាន លិខិតបង្គាប់ការលេខ ៦០៤ លបក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ របស់គណៈបញ្ជាការដឹកនាំរួម ស្ដីពីការចាត់តាំងក្រុមប្រតិបត្តិការត្រួតពិនិត្យជនបទេសតាមបណ្ដារាជធានី-ខេត្ត យ៉ាងលំអិតជូនអង្គពិធីជ្រាប។

បន្ទាប់មកឯកឧត្តម ផុន លីវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលរួមមតិយោបល់ណែនាំជំនាញអំពីការគ្រប់គ្រងស្ថិតិ ការផ្ដល់លិខិតបញ្ជាក់អត្រានុកូលដ្ឋានជូនជនបរទេសអន្តោប្រវេសន្តជូនអង្គប្រជុំ។

បន្ទាប់ពីបានស្ដាប់ស្ដីពីការចាត់តាំងក្រុមប្រតិបត្តិការត្រួតពិនិត្យជនបទេសតាមបណ្ដារាជធានី-ខេត្ត រួចមក ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម បានមានប្រសាសន៍ថា ជំនួសមុខ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម សូមថ្លែងអំណរគុណដល់ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក-លោកស្រីសមាជិកទាំងអស់ក្នុងអង្គពិធីដែលមានវត្តមានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបទេសតាមបណ្ដារាជធានី-ខេត្តនេះ។ បន្ទាប់ពីបានប្រកាសសមាសភាពគណៈបញ្ជាការដឹកនាំដើម្បីអនុវត្តផែនការ ០០៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យវត្តមានរបស់ជនបរទេសដែលស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកកដ្កា ឆ្នាំ២០២៤ កន្លងទៅនេះ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក បានបន្តទៀតថា យោងទៅតាមការអនុវត្តនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំងក្រុមការងារចុះត្រួតពិនិត្យបានមួយចំណែករួចមក។ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បានបញ្ជាក់ផងដែរថា គោលបំណងការចុះត្រួតពិនិត្យវត្តមានរបស់ជនបរទេស ដែលស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជានេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីការងារអន្តោប្រវេសន៍ ច្បាប់ស្ដីពីអត្រានកុលដ្ឋាន។ រៀបចំផែនការកំណត់មធ្យោបាយដើម្បីចុះគាំទ្រដល់ស្នងការរាជធានី-ខេត្ត ក្នុងការអនុវត្តសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពអន្តោប្រវេសន្តឱ្យមានប្រសិទ្ធភាព និងដើម្បីចូលរួមពង្រឹងពាក់ព័ន្ធនឹងវិស័យសន្តិសុខសុវត្ថិភាព ការពារសណ្ដាធ្នាប់សាធារណៈ តាមបណ្ដាលរាជធានី-ខេត្ត ដើម្បីធានាបានភាពសុខសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលចូលមកទេសចរណ៍ ឬប្រកបមុខរបបរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តផែនការនេះដែរ គឺដើម្បីសម្រេចគោលបំណងត្រូវមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលពាក់ព័ន្ធក្រោមចំណុះក្រសួងមហាផ្ទៃ។

ជាកិច្ចបញ្ជប់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំអន្តោប្រវេសន៍ ក៏ដូចជាមន្រ្តីនៅតាមបណ្ដារាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់បំពេញការងារ ក្នុងការទទួលខុសត្រូវនាពេលកន្លងមក ជាមួយគ្នានេះដែលសូមថ្លែងអំណរគុណជារួមព្រមទាំងជូនពរដល់ថ្នាក់ក្រុមការងារប្រតិបត្តិការពាក់ព័ន្ធទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង