**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីភាព ប្រកាសបើកយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤។

ពិធីនេះបានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ដែលមានអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, ក្រសួងអប់រំ, រដ្ឋបាលរាជធានីភ្នំពេញ, លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត និងក្រុមកាងារ រួមទាំងសិស្ស-និស្សិត និងតារាសម្ដែងជាច្រើននាក់ទៀតផងដែរ។
លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានថ្លែងឱ្យដឹងថា «យុទ្ធនាការភ្នំពេញស្អាត» គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលបង្កើតឡើងក្នុងគោលបំណង ជំរុញការផ្លាស់ប្តូរ និងលើកកម្ពស់វិស័យបរិស្ថាន ប្រកបដោយនិរន្តរភាព នៅកម្ពុជា។

លោកបន្ដថា «ភ្នំពេញស្អាត ជាយុទ្ធនាការ ដែលលើកកម្ពស់ការអភិវឌ្ឍន៏ផ្ទាល់ខ្លួនរបស់យុវជន ហើយបន្ថែមពីលើនោះក៏បង្ហាញអំពីសារៈសំខាន់ នៃការយល់ដឹង ពីបញ្ហាប្រឈម និងដំណោះស្រាយក៏ដូចជាការបង្កើតអាជីវកម្ម ដែលមានចីរភាពក្នុងវិស័យបរិស្ថានតាមរយៈ ព្រឹត្តិការណ៍ជាច្រើន ដែលមានដូចជា ចិត្តស្អាត ស្អាតបុណ្យអុំទូក ជំរុំស្អាត និងស្អាតធុរកិច្ច»។
ព្រឹត្តិការណ៍ទាំងអស់នេះ បានជំរុញឱ្យមានការរួមបញ្ចូលយុវជន អ្នកដឹកនាំសហគមន៍ អ្នកជំនួញ និងសាធារណជនទូទៅចូលរួមទាំងអស់គ្នា ដើម្បីរួបរួមក្នុងស្មារតីសាមគ្គីភាព ក្នុងការកសាងសង្គមជាតិប្រកបដោយ ចិត្តវិជ្ជមាន និងសុចរិតភាពក្នុងការទទួលខុសត្រូវសម្រាប់បរិស្ថាន។

លើសពីនោះយុទ្ធនាការភ្នំពេញស្អាត មិនត្រឹមតែជំរុញ ការអភិវឌ្ឍផ្នត់គំនិត និងទំនួលខុសត្រូវក្នុងវិស័យបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះ ក៏ជួយកែលំអទៅលើសហគមន៍ ក៏ដូចជាលើកកម្ពស់សោភណភាពទីក្រុង ឱ្យក្លាយជាគំរូអាជីវកម្មដែលមានចីរភាព និង ការទទួលខុសត្រូវខ្ពស់លើបញ្ហាបរិស្ថាន។ ការបញ្ជាក់បន្ថែមរបស់លោក ហៃ ភិរម្យ។

ថ្លែងក្នុងឱកាសប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងកោតសរសើរដល់កិច្ចខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធទាំងអស់ និងបានជំរុញទឹកចិត្ដឱ្យក្រុមការងារទាំងអស់ ខិតខំបន្ដលើកិច្ចការងារនេះ និងត្រូវរកអ្វីដែលថ្មី ហើយទាក់ទាញ ធ្វើការផ្សព្វផ្សាយជូនដល់ប្រជាជនឱ្យបានជ្រាបកាន់តែច្បាស់ និងចូលរួមឱ្យបានទាំងអស់ ដើម្បីទីក្រុងយើងស្អាត គ្មានសំរាម និងមានសោភណ្ឌភាពស្រស់ស្អាត ទាក់ទាញដល់ភ្ញៀវទេសចរណ៍។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងបន្ដថា ឆ្នាំ២០២៤នេះ ជាគម្រប់ឆ្នាំទី៨ នៃការបង្កើតគម្រោងស្អាត ដែលបានបង្ហាញភាពអស្ចារ្យ និងភាពជោគជ័យនៃក្រុមយុវជនគម្រោងស្អាត ព្រមទាំងមានការចូលរួមសហការពីស្ថា ប័នរដ្ឋ វិស័យឯកជន ។ ដូច្នេះយុទ្ធនាការភ្នំពេញស្អាតនេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកន្លងមក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង