គ្រោះទឹកជំនន់នៅអេស្ប៉ាញ បណ្ដាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ២០២នាក់ហើយ

ម៉ាឌ្រីដ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសអេស្ប៉ាញ កើនឡើងដល់២០២នាក់ហើយ ។
យោងតាមអាជ្ញាធរប្រតិបត្តិការ ជួយសង្គ្រោះនៅក្នុងតំបន់ Valencian ភាគខាងកើតប្រទេសអេស្ប៉ាញ បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារ គ្រោះទឹកជំនន់កើតឡើងភ្លាមៗនៅក្នុង ប្រទេសអេស្ប៉ាញ មានតិចបំផុត២០២នាក់នេះ ដែលគេរំពឹងថា នឹងកើនឡើងថែមទៀតនៅក្នុងប៉ុន្មាន ម៉ោងក្រោយ ៕
