ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ចូលរួមពិសារអារហារសាមគ្គី ក្នុងឱកាសចូលរួមក្នុងពិធីរំឮកថ្ងៃកំណើត ព្យាការីមូហាំម៉ាត់ នៅសិង្ហបុរី

ភ្នំពេញ៖ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិសារអារហារសាមគ្គីនៅសណ្ឋាគារ Raffles Town Club ដែលមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំប្រទេសសិង្ហបុរី ឯកឧត្តមអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសគុយវ៉េត Zainal Abidin Rasheed ឯកឧត្តមអតីតរដ្ឋមន្ត្រីសាសនានៃសាធារណរដ្ឋឥណ្ឌូនេស៊ី Profesor Dr.M. Quraish Shihab ឯកឧត្តមសមាជិករដ្ឋសភាសិង្ហបុរី និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាច្រើនផងដែរ។
ក្នុងជំនួបនាឱកាសនោះដែរ ឯកឧត្តមក៏បានមានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងៗអំពីការអភិវឌ្ឍយ៉ាងរីកចម្រើនរបស់កម្ពុជាក្រោមស្នាដៃដ៏មានគតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីហើយនិងថ្មីៗនេះក៏បានសម្រេចនូវសមិទ្ធិផលបន្ថែមទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី នៃព្រះរាជាណាចក្រកម្ពុជា។

