រដ្ឋបាលជលផល អំពាវនាវឲ្យអាជីវករធ្វើអាជីវកម្មនេសាទ ផ្តល់ព័ត៌មានដល់មន្រ្តីជំនាញ ពេលចាប់បានប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់អាជីវករដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានាជ្រាបថា នៅពេលចាប់បាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ឬប្រភេទត្រីកម្រផ្សេងទៀត រដ្ឋបាលជលផល សូមអំពាវនាវដល់ប្រជានេសាទសូមផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផលឬសមត្ថកិច្ចពាក់ព័ន្ធដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ តាមរយៈទូរស័ព្ទលេខ៖ ០១៦ ៦៤០ ៣៣៣/ ០១២ ៩០៨ ១២១/ ០១២ ៨៧១ ០៧១/ ០១២ ៩១១ ៤១១/ ០៩៩ ៧៩១ ១៩១៩។

