**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

គំនិតផ្តួចផ្តើមអភិវឌ្ឍសាកលត្រូវបានគេដឹងទូទាំងពិភពលោកថា ជាគំនិតផ្តួចផ្តើមមួយ ដែលបានលើកឡើងដោយលោកប្រធានរដ្ឋចិន ស៊ី ជិនភីង ក្នុងឱកាសនៃកិច្ចពិភាក្សាលើកទី៧៦នៃកិច្ចប្រជុំអង្គការសហប្រជាជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និង បានលើកឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងសម្រេចបាននូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍សហសវត្សនៅឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈ ការធ្វើឱ្យរស់ឡើងវិញនូវភាពជាដៃគូអភិវឌ្ឍន៍ និង ជំរុញឱ្យប្រសើរឡើងនូវការអភិវឌ្ឍខ្លាំងក្លា បៃតង និង សុខភាពល្អ។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកលតាមប្រព័ន្ធវីដេអូ លោកបានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺរួមគ្នាប្រមូលផ្តុំនិងជំរុញគំនិតឯកភាពរួមស្តីពីការជំរុញការអភិវឌ្ឍ រួមគ្នាបង្កបរិយាកាសអន្តរជាតិដែលមានអំណោយផលដល់ការអភិវឌ្ឍ រួមគ្នាពូនជ្រំកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសកល និង រួមគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមទាំងនេះបានចង្អុលបង្ហាញយ៉ាងច្បាស់លាស់នូវទិសដៅសម្រាប់ជំរុញបុព្វហេតុអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សកល ហើយត្រូវបានតំណាងជាង១០០ប្រទេសនៅលើសាកលលោកគាំទ្រ ជាពិសេសទៅទៀតនោះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ ត្រូវបានលើកឡើងចំពេលវេលាដ៏ល្អ ដែលពិភពលោកកំពុងប្រឈមនឹងហានិភ័យ និង វិបត្តិនានាជាបន្តបន្ទាប់។
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាគោលគំនិតមួយដែលបានចាត់ទុកការអភិវឌ្ឍជាស្នូលអាទិភាពពិភពលោក ដែលការអភិវឌ្ឍនេះ បានត្រូវបានធ្វើឡើងដោយយកប្រជាជនគោលចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និង រួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ និង ប្រកាន់ខ្ជាប់នូវទិសដៅប្រតិបតិ្ត។ គំនិតផ្តួចផ្តើមសាកល ត្រូវបានមើលឃើញថា នឹងជំរុញកិច្ចសហប្រតិបតិ្តការជាអន្តរជាតិលើវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំង ការកៀរគរប្រាក់ទុនសម្រាប់ការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល និង ការតភ្ជាប់គ្នាជាដើម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងដើម្បីជាយុទ្ធសាស្រ្តស្នូលមួយសម្រាប់គាំទ្រដល់ទស្សនវិស័យរួមរបស់លោក ស៊ី ជិនភីង គឺការឈានទៅដល់ការបង្កើតសហគមន៍រួមវាសនាតែមួយនៃការអភិវឌ្ឍសកល។
គោលការណ៍ស្នូលរបស់គំនិតផ្តួចផ្តើមនេះ ត្រូវបានមើលឃើញថាមានសារសំខាន់សម្រាប់ការអភិវឌ្ឍសាកល ដែលបានធ្វើឱ្យប្រទេសចំនួន ៦៨ ចូលរួមជាមួយ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអាទិភាពចំនួន៨ដែលបានរៀបរាប់ខាងលើ។ ប្រទេសចិនជាប្រទេសឈានមុខគេ និងជាគំរូមួយ ក្នុងការលុបបំបាត់ភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជនបទ បង្កើតការងារ និង ការអភិវឌ្ឍកម្លាំងពលកម្ម ដែលជាកម្លាំងចលករថ្មីក្នុងវិស័យកំណើន។ លើសពីនេះទៀត ប្រទេសចិន ក៏បានយកចិត្តទុកដាក់ដល់វិស័យស្បៀងអាហារ ដោយបានដាក់ចេញនូវវិធានការនានាទាក់ទងនឹងសន្តិសុខស្បៀងអាហារ និង ធានាឱ្យបាននូវស្បៀងអាហារគ្រប់គ្រាន់សម្រាប់ប្រជាជន ព្រមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យបរិស្ថាន និង ការរស់នៅ។ វិស័យបរិស្ថាន និង បៃតងនេះ ជាវិស័យរួមមួយសម្រាប់សាកលលោកទាំងមូល ដែលអាចធ្វើឱ្យមនុស្សនិងបរិស្ថានអាចផ្សារជាមួយគ្នាយ៉ាងស្អិតរមួត បង្កើតការរស់នៅល្អប្រកបភាពសុខសាន្ត ទប់ស្កាត់នូវជំងឺឆ្លង និង ជំងឺរាតត្បាតនានា ជាពិសេសទប់ស្កាត់នូវការវិលត្រឡប់មកវិញនូវជំងឺកូវីដ១៩។ ក្រៅពីនេះទៀត ប្រទេសចិន ក៏ជាប្រទេសមួយដែលត្រូវបានគេចាត់ទុកថាជាប្រទេសឈានមុខគេមួយ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល។ ការអភិវឌ្ឍសេដ្ឋកិច្ចតាមបែបឌីជីថលនេះ ត្រូវបានជ្រើសរើសជាអាទិភាពរបស់សាធារណរដ្ឋប្រជាមានិតចិន និង ជារវៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសចិន ដែលអាចចាត់ទុកជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្តារប្រទេសនានានៅ លើសាកលលោក និង ក្លាយជាប្រទេសមូលដ្ឋានគន្លឹះមួយសម្រាប់បង្កើនការតភ្ជាប់បច្ចេកវិទ្យាឌីជីថល ក្នុង សាកលលោកផងដែរ។ ឧស្សាហកម្មដែលបានរួមចំណែកដោយកម្លាំងចលករកំណើនថ្មី ដែលមានដាក់បញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ជាឧស្សាហកម្មដែលមានកម្លាំងផលិតភាពមុតស្រួច និង មានសំទុះខ្លាំងក្លា ដែលអាចរួមចំណែកឱ្យរចនាសម្ព័ន្តសេដ្ឋកិច្ចប្រទេស ក៏ដូចជាសេដ្ឋកិច្ចសាកលលោកកាន់តែរីកចម្រើនលឿនយ៉ាងឆាប់រហ័ស និង ប្រកបភាពធន់និងរឹងមាំ។ កម្លាំងចលករថ្មីនេះ ក៏បានរួចចំណែកជាមួយនឹងសាលកលោក និង អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យសម្រេចបានជាលទ្ធផលល្អនិងជោគជ័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ឆ្នាំ២០៣០ ជាពិសេសគឺនិរន្តរភាពនៃខ្សែច្រវាក់ផលិតកម្មនៃវិស័យឧស្សាហកម្ម និង ស្បៀងអាហារ។
ជាចុងក្រោយ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកលនេះ បានរួមចំណែកធ្វើឱ្យលំហូរនិងបម្លាស់ទីនៃធនធានមូលធនរបស់សាកលលោកពូតផ្តុំឱ្យទៅជាធនធានសាកលថ្មីធំនិងរឹងមាំ សម្រាប់ជាកម្លាំងចលករថ្មីសម្រាប់ផលិតភាពសាកល បង្កើតជាថ្នាលនៃការអភិវឌ្ឍរួមជាសាកលនិងដោះស្រាយនូវវិបត្តិនានា ព្រមទាំងពូតផ្តុំនូវបញ្ញាញាណ និង បញ្ញាវន្តក្នុងការរួបរួមគ្នាសម្រាប់ការអភិវឌ្ឍសាកល ដែលបានធ្វើឱ្យប្រជាជនលើពិភពលោកទាំងអស់មើលពីសារសំខាន់ដ៏លើសលុបនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសាកលមួយនេះ។
ដោយបណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង