**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដូវត្រជាក់ជិតមកដល់! នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាចែកជូនកងកម្លាំងឈរជើង នៅទិសទី២ យោធភូមិភាគទី៤

ភ្នំពេញ៖ អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាំយកទៅចែកជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅទិសទី២ យោធភូមិភាគទី៤។

ក្នុងឱកាសនោះ បន្ទាប់ពី ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានធ្វើសេចក្តីរាយការណ៍ពីការដឹកនាំបញ្ជារួចមក នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់កងកម្លាំងទាំងអស់ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន។

អគ្គមេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការរក្សាសុខសន្តិភាព ស្ថិរភាព ការកសាងអង្គភាពឲ្យរីកចម្រើន ក៏ដូចជាការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ប្រែក្លាយព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ បានលើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៅក្នុងសម័យតេជោសែន ដែលសម្រេចបានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើរតែរួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមតំបន់ព្រំដែន ធ្វើឲ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតក ដែលកំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរងគ្រប់ថ្នាក់ ធ្វើការគ្រប់គ្រងកម្លាំងឲ្យបានល្អ ក្នុងនោះយកចិត្តទុកដាក់ការអប់រំគោលជំហរឲ្យរឹងប៉ឹង ជាកម្លាំងរឹងមាំរបស់រាជរដ្ឋាភិបាល និងបន្តទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា មាន៖ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធយោធិនចូលនិវត្តន៍ យោធិនជំនាញ និងមានសមត្ថភាព ត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការដាក់ចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង