**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

ដុតផាវ-កាំជ្រួច បង្កឱ្យផ្ទុះឆាបឆេះ របួសមនុស្សច្រើនជាង ១៥០នាក់ នៅប្រទេសឥណ្ឌា

ញូវដេលី៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ប៉ូលិសឥណ្ឌា បានចាប់ខ្លួនមនុស្សពីរនាក់ នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ បន្ទាប់ពីផាវ និងកាំជ្រួចដែលដុត ក្នុងពិធីសាសនានៅប្រាសាទមួយកន្លែង ផ្ទុះឡើងបង្កការឆាបឆេះ បណ្តាលឱ្យមនុស្សជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ៨នាក់របួសធ្ងន់។

តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ Nileshwaram រដ្ឋ Kerala ភាគខាងត្បូង កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដើម្បីមើលការដុតកាំជ្រួច។ បន្ទាប់មក សំលេងផ្ទុះផាវ-កាំជ្រួច បានបន្លឺឡើងចេញពីខាងក្នុងអគារមួយ មុនពេលដុំភ្លើងដ៏ខ្លាំង ផ្ទុះឆាបឆេះឡើងទៅលើ។

មេប៉ូលិសក្នុងតំបន់ លោកស្រី Shilpa Dyavaiah បានប្រាប់ AFP ថា «ពួកគេដុត នៅជិតនឹងកន្លែងទុកដាក់ផាវ និងកាំជ្រួចពេក ធ្វើឱ្យបំណែកនៃផ្កាភ្លើង ឆាបឆេះដល់កន្លែងទុកដាក់ផាវ កាំជ្រួចទាំងនោះ។ មនុស្ស ៨នាក់ ត្រូវរបួសខ្លាំង ក្នុងចំណោមអ្នករបួសប្រហែល ១៥៤នាក់ ក្នុងនោះ ៩៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ»។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ លោក K Inbasekhar និយាយថា គ្មានការអនុញ្ញាតណាមួយ ឱ្យដុតផាវ និងកាំជ្រួចនោះទេ។ អ្នកគ្រប់គ្រង និង អ្នកមើលការខុសត្រូវ ប្រាសាទ ត្រូវបានបញ្ជូនទៅកន្លែងឃុំខ្លួន។ ជារឿយៗ ការប្រមូលផ្តុំរៀបចំពិធីសាសនា នៅក្នុងប្រទេសឥណ្ឌា មានកំណត់ត្រាអាក្រក់ដោយឧប្បត្តិហេតុផ្សេងៗ ដូចជាបញ្ហាសុវត្ថិភាព ឬការគ្រប់គ្រងមិនបានល្អ ពេលមានមនុស្សច្រើន៕

អត្ថបទដែលជាប់ទាក់ទង