**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បង្ហាញក្តីបារម្ភ បន្ទាប់ពីឥណ្ឌាជាប្រទេសនាំចេញអង្ករស ច្រើនជាគេបំផុតក្នុងពិភពលោក បានអនុញ្ញាតឱ្យនាំចេញប្រភេទអង្ករសឡើងវិញ អាចនឹងជះឥទ្ធិពលដល់តម្លៃស្រូវនៅកម្ពុជា

ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករដ៏ល្បីមួយរបស់កម្ពុជា បានបង្ហាញក្តីបារម្ភថា បន្ទាប់ពីប្រទេសឥណ្ឌា ដែលគេស្គាល់ថា ជាប្រទេសនាំចេញអង្ករស ច្រើនជាគេបំផុតក្នុងពិភពលោក បានអនុញ្ញាតឱ្យនាំចេញប្រភេទអង្ករសឡើងវិញនោះ អាចនឹងជះឥទ្ធិពលដល់តម្លៃស្រូវនៅកម្ពុជា ប្រសិនបើកសិករកម្ពុជានាំគ្នាដាំប្រភេទស្រូវអ៉ីអ៊ែរ (IR) និងអូអឹម ៥៤៥១ (OM 5451) ដែលជាប្រភេទអង្ករសច្រើន បើទោះបីជាបច្ចុប្បន្ននេះតម្លៃស្រូវប្រភេទ OM 5451 មិនទាន់ចុះថ្លៃក៏ដោយ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រទេសឥណ្ឌា បានអនុញ្ញាតឱ្យនាំចេញប្រភេទអង្ករសឡើងវិញ បង្កើនការផ្គត់ផ្គង់អង្ករសកល ដោយបានកំណត់តម្លៃអប្បបរមាសម្រាប់ការនាំចេញអង្ករសចំនួន ៤៩០ដុល្លារក្នុងមួយតោន។ ការកំណត់នេះបាន ធ្វើឱ្យតម្លៃអង្ករ ស វៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ានម៉ា ធ្លាក់ចុះ។

ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននាំចេញអង្ករ City Rice និង ម្ចាស់រោងម៉ាស៉ីនកិនស្រូវឡាយ សែ បានលើកឡើងថា ការចុះថោកនៃតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនេះ អាចនឹងជះឥទ្ធិពលដល់តម្លៃស្រូវប្រភេទ IR និង OM 5451 នៅកម្ពុជា ប្រសិនបើកសិករនាំគ្នាសម្រុកដាំច្រើន។

លោកបានលើកឡើងថា «ដោយសារកត្តាទឹក និងកត្តាទីផ្សារ សង្កេតឃើញប្រជាកសិករខ្មែរដាំស្រូវប្រភេទ OM 5451 ច្រើន ដោយសារពឹងលើឈ្មួញវៀតណាមមកទិញ ប៉ុន្តែនៅពេលដែលអង្ករសធ្លាក់ថ្លៃ ព្រោះស្រូវ OM 5451 ក៏ជាប្រភេទអង្ករសដែរ ដូច្នេះហើយ ប្រជាជនដែលកន្លងមកឃើញថា ស្រូវ OM 5451 បានថ្លៃ ពួកគាត់នឹងបន្តដាំស្រូវប្រភេទនេះច្រើនលើសលប់ ដែលអាចនឹងធ្វើឱ្យតម្លៃធ្លាក់ចុះខ្លាំង និងពិបាករកទីផ្សារជាងការដាំស្រូវប្រភេទស្រងែ និងអង្ករសែនក្រអូប»។

លោកលើកទឹកចិត្តដល់កសិករគួរងាកមកដាំប្រភេទពូជស្រូវក្នុងស្រុក ដូចជា ស្រងែ និងសែនក្រអូប ជាដើម។
យោងតាមការកត់ត្រាតម្លៃស្រូវរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ម្លៃស្រូវប្រភេទ OM 5451 និង IR មានតម្លៃប្រហែលគ្នាក្នុងរង្វង់ ១ ០៦០ ក្នុងមួយគីឡូក្រាម ខណៈស្រូវស្រងែ មានតម្លៃ ១ ១៨០រៀលក្នុងមួយគីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង