**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ជប៉ុន ចាប់ផ្ដើមការបោះឆ្នោតសភាមុនអាណត្តិ

តូក្យូ៖ ការបោះឆ្នោតសភាមុនអាណត្តិនៅក្នុងប្រទេសជប៉ុន បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ដើម្បីសម្រេចលើជោគវាសនានៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានគេរំពឹងថាគណបក្សរបស់លោកអាចនឹងទទួលបានលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថាគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន ទំនងជាអាចនឹងថយចុះសំឡេងភាគច្រើន ក្រោយរួមរឹតដោយ រឿងអាស្រូវពុករលួយ និងវិបត្តិអតិផរណា ឬរហូតឈានដល់ការបិទបញ្ចប់ការក្ដាប់អំណាចផ្ដាច់មុខដឹកនាំប្រទេសរបស់ LDP ក៏ថាបាន។ បើតាមការស្ទង់មតិធ្វើឡើងដោយសារព័ត៌មានជប៉ុន Yomiuri Shimbun ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ គណបក្ស LDP និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន អាចនឹងពិបាកនៅក្នុងការដណ្ដើមឱ្យបានអាសនៈ២៣៣ នៅក្នុង សភាជាន់ទាប ដែលជាសំឡេងភាគច្រើនចាំបាច់។

ដូច្នេះប្រសិនបើការថយចុះអាសនៈភាគច្រើននេះពិតជាកើតឡើងដូចជាការស្ទង់មតិមែន នោះវានឹងបង្ខំឱ្យលោក Ishiba ដែលទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានមួយខែ អាច នឹងធ្វើការចរចាសម្រុះសម្រួលបែងចែកអំណាចជាមួយគណបក្សតូចៗ បើទោះជាគ្មានការស្ទង់មតិណាមួយបង្ហាញថា LDP នឹងខ្ទាតចេញពីអំណាចក៏ដោយ។

សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាចនៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។ លោក Ishiba មានអាយុ ៦៧ឆ្នាំ ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Fumio Kishida បានប្រកាសរំលាយសភា កាលពីដើមខែតុលាកន្លងទៅ ដើម្បីរៀបចំការបោះឆ្នោតសភាមុនអាណត្តិនៅថ្ងៃទី២៧ ខែតុលានេះ។

អត្ថបទដែលជាប់ទាក់ទង