**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អគ្គស្នងការនគរបាលជាតិ ផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិ ដើម្បីលើកទឹកចិត្តចំពោះការលះបង់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិតែម្ដង ដើម្បីជាការលើកទឹកចិត្តចំពោះការលះបង់ក្នុងបេសកកម្មពន្លត់អគ្គិភ័យ ជាមួយមន្ដ្រីនគរបាលជំនាញនាពេលកន្លងមក។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានមើលឃើញថា ក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ត្បិតមិនមែនជាមន្ដ្រីដែលទទួលបានការឧបត្ថម្ភ ប៉ុន្ដែមានឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយកម្លាំងនគរបាលជំនាញ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋមិនថាយប់ថ្ងៃឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនេះ គឺជាការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងធំធេងដើម្បីមិនឲ្យប្រជាពលរដ្ឋបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ។ គាត់សុខចិត្តចូលរួម ដោយមិនទទួលបានអ្វីច្រើនលើសលប់ទេ ដូច្នេះខ្ញុំគិតថា នៅតាមអង្គភាពដែលមានមន្ដ្រីកិច្ចសន្យា ដែលមិនទាន់មានក្របខ័ណ្ឌនគរបាលជាតិ អ្នកដែលសកម្មល្អត្រូវរៀបចំជូន»។

ចំពោះការងារនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានប្រគល់ភារកិច្ចជូនប្រធាននាយដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យមើលអ្នកស្ម័គ្រចិត្តរូបណាដែលសកម្មជាមួយការងារកន្លងមក ហើយមានអតីតភាពបម្រើការងារដោយស្ម័គ្រចិត្តយូរ ដើម្បីបំពេញក្របខ័ណ្ឌទៅតាមជំហ៊ានជាបន្ដបន្ទាប់តែម្ដង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីប្រចាំប្រចាំបញ្ហា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកម្លាំងប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងភ្នាក់ងារកាតព្វកិច្ចពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ដោយត្រូវផ្ដល់ការគាំទ្រលើការងារបណ្តុះបណ្តាល ការបំពាក់មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្ភារសាមញ្ញ ឬបុរាណឲ្យអស់លទ្ធភាព ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ចូលរួមបង្ការ ពន្លត់ និងសង្គ្រោះបានទាន់ពេលវេលា។

ដោយឡែក អង្គភាពនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ក្នុងការចេញអន្តរាគមន៍សង្គ្រោះពេលមានហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យកើតឡើង។ នេះបើតាមអ្វីដែលនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់បន្ថែម។

សូមជម្រាបថា បញ្ហាអគ្គិភ័យមិនមែនជាបន្ទុកនៃការរែកពន់របស់កងកម្លាំង នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ តែឯងនោះទេ ពោលគឺនេះជាបញ្ហារួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ពលរដ្ឋក្នុងសហគមន៍ និងអ្នកមានមុខរបរ អាជីវកម្មពាក់ព័ន្ធទាំងអស់ សុទ្ធតែមានកាតព្វកិច្ចក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងសង្គ្រោះហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនេះ៕

អត្ថបទដែលជាប់ទាក់ទង