**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

នាយឧត្តមសេនីយ៍ ស ថេត៖ ការត្រៀមលក្ខណៈសម្បត្តិក្នុងការបង្ការ ទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន

ភ្នំពេញ៖ នៅក្នុងពិធិសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ បើហ៊ានតែធ្វេសប្រហែសខ្វះការប្រុង ប្រយ័ត្ន គឺមិនត្រឹមតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប៉ុណ្ណោះទេ ពេលខ្លះវាថែមទាំង អាចឆក់យកអាយុជីវិត ឬ/និងបង្កឲ្យរងរបួស ហើយពេលខ្លះធ្លាក់ខ្លួនពិការថែមទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ។ ការត្រៀមលក្ខណៈសម្បត្តិ ម្ចាស់ការក្នុងការបង្ការ ទប់ស្កាត់ គឺជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន។

ឯកឧត្តមអគ្គស្នងការ បានបន្តថា ការបំពាក់ឧបករណ៍បច្ចេកទេស និងការតភ្ជាប់បណ្តាញទំនាក់ទំនងព័ត៌មាន ស្របតាមលក្ខខណ្ឌបច្ចេកទេស គឺជាការជ្រើសរើសដ៏ត្រឹមត្រូវនូវភ្នាក់ងារផ្ដល់ព័ត៌មាន និងផ្ដល់កិច្ចអន្តរាគមន៍ទាន់ហេតុការណ៍ ក្នុងករណីមានអគ្គិភ័យកើតឡើងក្នុងទីតាំងរបស់យើង តាមរយៈទូរស័ព្ទផ្ទាល់ខ្លួន ការផ្ដល់ព័ត៌មានពីក្រុមប្រចាំបញ្ហានៃមជ្ឈមណ្ឌលប្រចាំបញ្ហាសង្គ្រោះអគ្គិភ័យ រួមទាំងការបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យដែលនៅកៀកជិតបំផុត ចេញអន្តរាគមន៍បានលឿន ទាន់ពេលវេលា និងចំគោលដៅ។ ទោះជាយ៉ាងណាក្តី ក៏បញ្ហាអគ្គិភ័យមិនមែនជាបន្ទុកនៃការរែកពន់របស់កងកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ តែឯងនោះទេ ពោលគឺនេះជាបញ្ហារួមរបស់យើងទាំងអស់គ្នា ជាពិសេសស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ពលរដ្ឋក្នុងសហគមន៍ និងអ្នកមានមុខរបរ អាជីវកម្មពាក់ព័ន្ធទាំងអស់ សុទ្ធតែមានកាតព្វកិច្ចក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង សង្គ្រោះហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវ និងសំណូមពរដល់សា្ថប័ន អាជ្ញាធរដែនដីគ្រប់ថ្នាក់ ពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាជីវករដែលមាន មុខរបរអាជីវកម្មដែលងាយរងហានិភ័យដោយគ្រោះថ្នាក់អគ្គិភ័យទាំងអស់ចំនួន៦ចំណុច រួមមាន៖
ទី១៖ សូមចូលរួមចំណែកក្នុងការបង្ការគ្រោះអគ្គិភ័យ ដោយត្រូវលើកកម្ពស់ស្មារតីប្រុង ប្រយ័ត្នខ្ពស់ ពិសេសអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មផ្សព្វផ្សាយអប់រំពលរដ្ឋ និងគោលដៅងាយរងហានិភ័យដោយគ្រោះថ្នាក់អគ្គិភ័យទាំងអស់ ឲ្យយល់ដឹងអំពីច្បាប់ និងវិធានការនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិម្ចាស់ការ ពន្លត់បឋម ពេលមានហេតុការណ៍អគ្គិភ័យកើតឡើងជាថាហេតុ។

ទី២៖ ត្រូវរួមគ្នាពង្រឹងការគោរពច្បាប់ និងអនុវត្តច្បាប់ ក៏ដូចជាបទដ្ឋានបច្ចេកទេស នៃការបង្ការអគ្គិភ័យ ដើម្បីធានានូវសុវត្ថិភាពទាំងការរស់នៅ ការប្រកបរបរ និងអាជីវកម្មនានា សំដៅកាត់បន្ថយការខាតបង់ទ្រព្យសម្បត្តិ រួមទាំងការពារអាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
ទី៣៖ ខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីប្រចាំប្រចាំបញ្ហា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកម្លាំងប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងភ្នាក់ងារកាតព្វកិច្ចពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ដោយត្រូវផ្ដល់ការគាំទ្រលើការងារបណ្តុះបណ្តាល ការបំពាក់មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្ភារសាមញ្ញ ឬបុរាណឲ្យអស់លទ្ធភាព ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ចូលរួមបង្ការ ពន្លត់ និងសង្គ្រោះបានទាន់ពេលវេលា។
ទី៤៖ អង្កភាពនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ក្នុងការចេញអន្តរាគមន៍សង្គ្រោះពេលមានហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យកើតឡើង។

និងទី៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវរួមចំណែក ដល់ការរៀបចំសណ្តាប់ធ្នាប់ នៅតាមតំបន់មិនទាន់រៀបរយ ដើម្បីកាត់បន្ថយហានិភ័យគ្រោះ ថ្នាក់អគ្គិភ័យផង និងម្យ៉ាងទៀត ផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់ក្រុមអន្តរាគមន៍ពន្លត់អគ្គិភ័យផង ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង