**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

ប្រធានសេដ្ឋវិទូរបស់ WTO ចាត់ទុកភាពតានតឹងភូមិសាស្ត្រនយោបាយថាជាហានិភ័យចម្បងចំពោះពាណិជ្ជកម្មអន្តរកម្ម

ហ្សឺណែវ៖ លោក Ralph Ossa ប្រធានសេដ្ឋវិទូនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឲ្យដឹងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា នៅតែជាហានិភ័យចម្បងចំពោះពាណិជ្ជកម្មអន្តរជាតិ។

លោក Ralph Ossa បានប្រាប់ Xinhua ថា ការបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ាអាចនាំឱ្យមានការខ្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេង។ ការកើនឡើងតម្លៃប្រេងនឹងប៉ះពាល់ដល់សកម្មភាពម៉ាក្រូសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិផងដែរ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅដើមខែតុលា WTO បានព្យាករណ៍ថា ទំហំពាណិជ្ជកម្មទំនិញសកលនឹងកើនឡើង ២.៧ភាគរយនៅឆ្នាំ២០២៤ ដែលជាការកើនឡើងបន្តិចបន្តួចពីការព្យាករណ៍ខែមេសារបស់ខ្លួនចំនួន ២.៦ភាគរយ។

បច្ចុប្បន្នភាពដ៏សំខាន់មួយនៅក្នុងរបាយការណ៍ថ្មីគឺទស្សនវិស័យក្នុងតំបន់។ លោក Ralph Ossa បានបន្តថា យើងមើលឃើញថា អាស៊ីដំណើរការខ្លាំងជាងអ្វីដែលយើងរំពឹងទុកអឺរ៉ុបកំពុងដំណើរការខ្សោយជាងអ្វីដែលយើងរំពឹងទុក។

លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ការនាំចេញនៅអាស៊ីត្រូវបានគេរំពឹងថានឹងកើនឡើង ៧.៤ភាគរយក្នុងឆ្នាំ២០២៤ ធៀបនឹងការកើនឡើង ៤.៣ភាគរយនៃការនាំចូល។

លោក Ralph Ossa បានបញ្ជាក់ថា យើងកំពុងរំពឹងថានឹងមានការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មនៅក្នុងខែមេសា ហើយបន្តរំពឹងថាការងើបឡើងវិញនៃពាណិជ្ជកម្មនៅថ្ងៃនេះ (ដែល) គឺមួយផ្នែកធំដោយសារតែការធ្វើឱ្យមានលក្ខណៈធម្មតានៃអតិផរណា និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។

លោកបានបន្តទៀតថា ប្រទេសចិនបានបង្ហាញពីដំណើរការដ៏រឹងមាំលើផ្នែកនាំចេញ ហើយគោលនយោបាយជំរុញសេដ្ឋកិច្ចថ្មីៗដែលធ្វើឡើងដោយរដ្ឋាភិបាលចិនអាចជំរុញតម្រូវការក្នុងស្រុកនៅក្នុងប្រទេសចិន និងជួយធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មអន្តរជាតិឡើងវិញ។

ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើន លោក Ralph Ossa បានអំពាវនាវឱ្យការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយ WTO ដែលជាស្នូលរបស់ខ្លួន ដោយបន្ថែមថាវាមានសារៈសំខាន់ផងដែរក្នុងការធ្វើឱ្យ WTO សមនឹងសតវត្សទី២១។

ពាក់ព័ន្ធនឹងអំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) លោក Ralph Ossa បានគូសបញ្ជាក់ពីសក្តានុពលរបស់ AI ក្នុងការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម យកឈ្នះលើឧបសគ្គភាសា និងពង្រីកសេវាកម្មដែលផ្តល់ដោយឌីជីថល។

អត្ថបទដែលជាប់ទាក់ទង