**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាពដើម្បីបំពេញការងារបានល្អ និងកុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅកាន់សិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា សិស្សដែលទទួលជ័យលាភី គឺជាជំនាន់ចុងក្រោយ ដែលមានកម្រិតកម្ពស់ទាបជាង បើធៀបទៅនឹងការប្រកាសជ្រើសរើសថ្មី ដែលបានកំណត់ចំពោះបុរស ១,៧០ម៉ែត្រ និងនារី ១,៦៥ម៉ែត្រ ឡើងទៅ។ ចំពោះគោលការណ៍ណែនាំតម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព រៀបចំនគរបាលធាត់ និងដុះក្បាលពោះខ្លាំង ឱ្យបំពេញការងារក្នុងការិយាល័យ ទាំងការងារចរាចរណ៍ និងការបង្រ្កាបនូវបទល្មើសផ្សេងៗ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា វិធានការនេះមិនមែនមានន័យថា ថ្នាក់ដឹកនាំបង្កើតបរិយាកាសដាក់សម្ពាធតទល់លើមន្រ្តីមានមាឌធាត់នោះទេ ប៉ុន្តែគឺជាការគិតគូរលើសុខភាព និងប្រសិទ្ធភាពការងារ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សិស្សជ័យលាភីទាំងអស់ ត្រូវចងចាំការសច្ចាប្រណិធាន ក្នុងនាមជាអ្នកបំពេញការងារជានគរបាល ឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៃនគរបាលជាតិ ផ្តល់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ក្រេបយកចំណេះជំនាញ តាមរយៈការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងអង្គភាព ជាពិសេសគឺចាប់យកការងារឌីជីថល ដើម្បីស្របតាមការអភិវឌ្ឍនៃយុគសម័យថ្មី។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់ការគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដល់សាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង និងផ្តល់សម្ភារៈមួយចំនួនទៀត ដើម្បីជំរុញដល់ការបណ្តុះបណ្តាលប្រកបដោយចីរភាព។ ក្នុងនោះផងដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលខ្លី ដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងមួយចំនួន បានរម្លឹកពីលំហាត់របៀប និងការពង្រឹងកាយសម្បទាជាដើម៕

អត្ថបទដែលជាប់ទាក់ទង