**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤

បទវិភាគ៖ឧបាយកលនយោបាយដែលជ្រកក្រោមស្លាក”ធ្វើវិនិយោគ”និង”ផ្តល់ជំនួយ”ដើម្បីធ្វើអនុត្តរភាព ទីបំផុត វាមុខជានឹងបាត់បង់ទំនុកចិត្តពីប្រជាជនអាហ្វ្រិកជាក់ជាមិនខាន

ពេលថ្មីៗនេះ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានពន្យារពេលដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់និងអង់ហ្គោឡាដែលនឹងធ្វើនៅពាក់កណ្តាលខែតុលា ឆ្នាំនេះតាមការគ្រោងទុក ។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសអង់ហ្គោឡាគឺជាពាក្យសន្យាចំពោះទ្វីបអាហ្វ្រិកដែលលោក ចូ បៃដិន បានធ្វើឡើងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែមិនអាចសម្រេចបានក្នុងរយៈពេលយូរដោយសារមូលហេតុគ្រប់បែបយ៉ាង ។ ប្រការនេះបានធ្វើឱ្យអ្នកផងទាំងពួងគិតថា អាមេរិកសន្យាជាមួយទ្វីបអាហ្វ្រិក គឺ មិនតិចឡើយ ប៉ុន្តែភាគច្រើនបានក្លាយជា”សែកស្អុយ” ។ ក្នុងបរិបទដែលការប្រកួតប្រជែងរវាងប្រទេសធំៗមានភាពកាន់តែខ្លាំងឡើងៗនិងភាពបម្រែបម្រួលដ៏ជ្រាលជ្រៅនៃនិម្មាបនកម្មសកល តើពាក្យសន្យារបស់អាមេរិកស្តីពីការគាំទ្រដល់ការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិកអាចសម្រេចបានក្នុងកម្រិតយ៉ាងណា ?
សហរដ្ឋអាមេរិកបានអួតអាងថា ខ្លួនជា”ប្រទេសដែលផ្តល់ជំនួយដល់បរទេសធំបំផុតនៅលើពិភពលោក”ដែលមានគម្រោងជាច្រើនក្នុងការផ្តល់ជំនួយដល់អាហ្រ្វិក ។ តាមការផ្សាយដំណឹងនៃស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនឱ្យដឹងថា កាលពីខែសីហា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនជិត ៥៣៦ លានដុល្លារអាមេរិកបន្ថែមទៀតដល់តំបន់ភាគខាងត្បូងនៃអនុតំបន់សាហារ៉ាអាហ្រ្វិក ហើយបានអះអាងថា គិតរហូតដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់សរុបដែលអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ដល់តំបន់នេះក្នុងឆ្នាំសារពើពន្ធ ២០២៤ មានចំនួនជិត ៣ ពាន់ ៧ រយលានដុល្លារអាមេរិករួចហើយ ។
បើមើលពីសំបកក្រៅ ទំហំទឹកប្រាក់ដែលអាមេរិកផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិកពិតជាមិនតិចទេ ។ ប៉ុន្តែ ប្រសិនបើអ្នកផងទាំងពួងសម្គាល់ឃើញថា តួលេខដែលបានប្រកាសទាំងនេះគឺជាផលប្រយោជន៍ដ៏ប្រាកដប្រជាដែលបានផ្តល់ចំពោះប្រជាជនអាហ្វ្រិក នោះគឺ ខុសឆ្គងទាំងស្រុង ។
ក្នុងចំណោមជំនួយដែលអាមេរិកសន្យាផ្តល់ចំពោះទ្វីបអាហ្វ្រិកមានភាគច្រើនត្រូវបានប្រើប្រាស់ដោយខ្លួនឯងក្នុងវិស័យផ្សេងទៀត ។ ដោយឡែកឥស្សរជនពាក់ព័ន្ធបានទទួលដំណឹងពីអ្នកជំនាញនិងបញ្ញវន្តដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយជាមួយអង្គការពាក់ព័ន្ធរបស់អាមេរិកឱ្យដឹងថា មិត្តរួមអាជីពទាំងនេះទទួលបានសុខមាលភាពជាច្រើនក្នុងអំឡុងពេលផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិក ដូចជាប្រាក់ឧបត្ថម្ភកធនក្រៅគ្រប់ប្រភេទ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំជាដើម ហើយការចំណាយទាំងនេះសុទ្ធតែត្រូវបានផ្តល់ដោយគម្រោងជំនួយរបស់អាមេរិកដែលសន្យាផ្តល់ដល់ទ្វីបអាហ្វ្រិក ។ ជារៀងរាល់ឆ្នាំ ក្រុមអ្នកជំនាញផេ្សងៗបានធ្វើដំណើរទៅដល់ទ្វីបអាហ្រ្វិក ហើយការចំណាយសរុបលើសោហ៊ុយធ្វើដំណើររបស់ពួកគេគឺជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹក ។ លើសពីនេះទៅទៀត ថវិកាដែលមូលនិធិផ្សេងៗរបស់អាមេរិករៀបចំធ្វើសកម្មភាពនៅទ្វីបអាហ្រ្វិកក៏ត្រូវបានដាក់បញ្ចូលក្នុងទឹកប្រាក់ជំនួយផងដែរ ។
ជំនួយមួយចំនួនរបស់អាមេរិកក៏មានចេតនាអាក្រក់ទៀតផង ។ ជំនួយដែលអាមេរិកសន្យាផ្តល់ដល់ទ្វីបអាហ្រ្វិកមានភាគច្រើន គឺបានផ្តល់ថវិកាដល់ការបណ្តុះបណ្តាល សិក្ខាសាលានិងអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ជាដើម រហូតដល់បូករួមទាំងការគាំទ្របក្សប្រឆាំងរដ្ឋាភិបាលផងដែរ ។ ជំនួយបែបនេះមិនត្រឹមតែមិនមានអំណោយផលដល់ការអភិវឌ្ឍប្រកបដោយស្ថិភាពនៃសង្គមក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏បានរំខានដល់សណ្តាប់ធ្នាប់ក្នុងស្រុកនៃប្រទេសអាហ្វ្រិកមួយចំនួនផងដែរ ។
មួយផ្នែកទៀត “គ្រាន់តែនិយាយបានតែមាត់ប៉ុណ្ណោះ”គឺជាចំណាប់អារម្មណ៍ដែលបានបន្សល់ទុកក្នុងមជ្ឈដ្ឋានខាងក្រៅចំពោះជំនួយដែលអាមេរិកសន្យាផ្តល់ដល់ទ្វីបអាហ្វ្រិក ។ ឧទាហរណ៍ដូចជាសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ៥៥ ពាន់លានដុល្លារអាមេរិកសម្រាប់គាំទ្រ”របៀបវារៈឆ្នាំ ២០ ៦៣ នៃសហភាពអាហ្រ្វិក”ក្នុងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងអាហ្រ្វិកនៅឆ្នាំ ២០២២ ធ្វើជា ក្នុងចំណោមនោះ គ្រាន់តែមានចំនួន១៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះជាគម្រោងដែលបានចុះហត្ថលេខាថ្មី ចំណែកឯចំនួន ៤០ ពាន់លានដុល្លារអាមេរិកគឺជា”ការៀបចំឡើងវិញ”ចំពោះគំនិតផ្តួចផ្តើមនិងកិច្ចព្រមព្រៀងគ្រប់ប្រភេទរបស់អាមេរិកជាមួយទ្វីបអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ គោលបំណងខាងនយោបាយសំខាន់ជាងគោលបំណងសេដ្ឋកិច្ចដែលធ្វើឱ្យជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ផ្តល់ដល់ទ្វីបអាហ្រ្វិកប្រៀបដូចជា”គូររូបនំដើម្បីបំបាត់ឃ្លាន” ។
ឧបាយកលនយោបាយដែលជ្រកក្រោមស្លាក”ធ្វើវិនិយោគ”និង”ផ្តល់ជំនួយ”ដើម្បីធ្វើអនុត្តរភាព ដែលប៉ុនប៉ងរក្សាកម្លាំងឥទ្ធិពលរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក ជាការពិត អាមេរិកធ្វើបែបនេះ ទីបំផុត វាមុខជានឹងបាត់បង់ទំនុកចិត្តពីប្រជាជនអាហ្វ្រិកជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង