**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន


(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានរៀបចំជំនួបពិភាក្សាដើម្បីផ្លាស់ប្តូរយោបល់ និងស្តាប់របាយការណ៍ស្តីពីចំណាប់អារម្មណ៍របស់គណៈប្រតិភូសង្គមស៊ីវិលកម្ពុជា ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចសិក្សារយៈពេល២០ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការឈ្វេងយល់ពីបទពិសោធន៍ជោគជ័យក្នុងការស្តារ និងអភិវឌ្ឍជនបទ។
ជំនួបនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ដួង វិរ័ត្ន បានបង្ហាញអំពីបទពិសោធន៍ និងចំណាប់អារម្មណ៍ដែលទទួលបានពីការសិក្សាឈ្វេងយល់នៅភូមិភាគស្វយ័តក្វាងស៊ី និងខេត្តស៊ីឈួន ដោយបានឃើញដោយផ្ទាល់ពីសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រស្តារជនបទ ការលើកកម្ពស់វិស័យកសិកម្មទំនើប ការអភិវឌ្ឍឧស្សាហកម្មជនបទ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការអភិរក្សបរិស្ថាន និងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ដួង វិរ័ត្ន បានវាយតម្លៃថា ភាពជោគជ័យរបស់ប្រទេសចិនក្នុងការស្តារ និងអភិវឌ្ឍជនបទ គឺកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យ ការធ្វើផែនការរយៈពេលវែង ការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព និងលើកកម្ពស់គុណភាពជីវិតប្រជាជន។
ឯកឧត្តម ដួង វិរ័ត្ន បានកោតសរសើរចំពោះមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលបានបន្តគាំទ្រកម្មវិធីផ្លាស់ប្តូរ និងកសាងសមត្ថភាពដល់មន្ត្រី និងសង្គមស៊ីវិលកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែធ្វើឱ្យគណៈប្រតិភូបានសិក្សាបទពិសោធន៍ជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការយល់ដឹងអំពីគំរូអភិវឌ្ឍន៍របស់ប្រទេសចិន ដែលអាចដកស្រង់មេរៀនសមស្របមួយចំនួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងជនបទនៅកម្ពុជា ស្របតាមបរិបទជាក់ស្តែង។
ឯកឧត្តមបានបន្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល និងសកម្មភាពនានា ដើម្បីពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល និងរួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកស្រី Wang Yahui បានសាទររីករាយចំពោះលទ្ធផលដ៏ជោគជ័យនៃដំណើរទស្សនកិច្ចសិក្សា និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា។ លោកស្រីបានលើកឡើងថា ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន ហើយមូលនិធិនឹងបន្តគាំទ្រគម្រោងដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
លោកស្រីបានបន្ថែមថា បទពិសោធន៍ដែលគណៈប្រតិភូទទួលបានពីប្រទេសចិន នឹងក្លាយជាចំណេះដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសង្គមស៊ីវិលរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ជំនួបពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសហគមន៍ ការកសាងសមត្ថភាពធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីរួមចំណែកកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់​រដូវកាល​ ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង