គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក អញ្ជើញគោរពវិញ្ញាណក្ខ័ន្តសពឧត្តមសេនីយ៍ទោ ថា ដាណាន់ មេបញ្ជាការរង យោធភូមិភាគទី២

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំ នាយទាហាននាយទាហានរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក គោរពវិញ្ញាណក្ខ័ន្ត និងកម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ ថា ដាណាន់ មេបញ្ជាការរង យោធភូមិភាគទី២ បានទទួលមរណៈកាលពីវេលាម៉ោង ២០:១៥នាទីយប់ ថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៣៣ឆ្នាំ ដោយជំងឺចាស់ស៊ើរើ ។
តាងនាមថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃការដ្ឋានកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ បានសម្តែងនូវសេចក្ដីសោកស្តាយជាអនេក ការទទួលមរណភាព របស់ ឧត្តមសេនីយ៍ទោ ថា ដាណាន់ ជាការបាត់បង់នូវនាយទាហាន ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង មិនគិតពីការនឿយហត់ជំនះរាល់ឧបសគ្គនានា ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឧត្តមសេនីយ៍ទោ ថា ដាណាន់ ជាមួយគ្រួសារសពផងដែរ ។
ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ បានឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧត្តមសេនីយ៍ទោ ថា ដាណាន់ បានទៅ សោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

