**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

អភិបាលខេត្តកណ្ដាល ចាត់ទុកកងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីពលរដ្ឋច្រើនជាងគេ កងរាជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកថា កងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានច្រើនជាងគេ ចាត់ទុកថាកងរា ជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ ឬបទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងនាមកងកម្លាំងការពារនូវ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យើងទាំងអស់គ្នា ត្រូវមានយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនូវក្នុងមូលដ្ឋាន ឱ្យពួកគាត់រាយការណ៍នូវភាពអសកម្ម បទល្មើសនានា និងល្បែងស៊ីសង ដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីឈានទៅដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាល់បណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ព្រោះថាពួកគាត់សង្ឃឹម និងជឿទុកចិត្តមកលើយើង ដូចនេះយើងត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបជូនពួកគាត់ឱ្យបានឆាប់រហ័សផងដែរ។ ជាងនេះទៀតត្រូវរក្សានូវការសម្ងាត់ ដើម្បីរក្សានូវសុវត្ថិភាពរបស់ពួកគាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លៃនូវការកោតសរសើរ ដល់កងរាជអាវុធហត្ថខេត្តកណ្ដាល ដែលកន្លងមកបានយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវតួនាទីភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងស្ថេរភាព ជូនប្រមុខថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលទាំងអស់។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល បានឱ្យដឹងថា វគ្គរៀនសូត្របំប៉នជំនាញប្រចាំឆមាសទី២ ឆ្នាំ២០២៤ មានសិក្ខាកាមចំនួន ៨១នាក់ រយៈពេល ៣សប្តាហ៍ មានមេរៀន៖ អប់រំចិត្តសាស្ត្រ បទវិន័យទូទៅកងយោធពលខេមរភូមិន្ទ តួនាទី ភារកិច្ចកងរាជអាវុធហត្ថ លិខិតបទដ្ឋានរដ្ឋបាល អន្តរាគមន៍ពិសេស វិធីសាស្ត្រសង្គ្រោះបឋម ផលប៉ះពាល់នៃគ្រឿងញៀន ឥទ្ធពលនៃបទល្មើសក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់សង្គម (ប្រឆាំងបាតុកម្ម) សណ្តាប់ធ្នាប់ ជូទ័ព ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ការគ្រប់គ្រងអាវុធគ្រាប់រំសេវ និងគ្រឿងបំពាក់ការប្រើប្រាស់អាវុធធនធ្ងន់ ធនស្រាល អាវុធខ្លី អាវុធរក្សាសណ្តាប់ធ្នាប់ និងការថែទាំសម្អាតអាវុធតាមលក្ខណៈបច្ចេកទេស។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា វគ្គបំប៉នជំនាញ ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព ក្នុងជួរនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍យ៉ាងឆាប់រហ័សផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នាពេលបច្ចុប្បន្នរបស់ពិភពលោក លើកកម្ពស់ សីលធម៌ គុណធម៌ អត្តចរិត ឈានឈ្ពោះទៅសម្រេចតួនាទី ភារកិច្ចជំនាញឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមទិសស្លោកកងរាជអាវុធហត្ថ គឺរស់នៅរៀនសូត្រ ធ្វើការងារត្រឹមត្រូវតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង