**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សា សម្រាប់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន១០០នាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម KIM Jin-Pyo (គីម ជីនផ្យូ) ប្រធានស្ថាប័នសិក្សាផ្នែកនវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សាដល់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមកិច្ចសហការដោយ គ្លូប៊លធូហ្គេតដឺ ណុងហឹប ថេជូខេស៊ី ក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅសាលមហោស្រពនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានាពេលនេះ ពិតជាឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងគោលដៅចម្បងជំរុញកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ ជាពិសេសនោះ គឺជាការអនុវត្តតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសិស្សត្រូវរៀន “ឲ្យចប់ ឲ្យចេះ ឲ្យមានការងារ”។

ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចសហការរវាងក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តកន្លងមក រួមនិងវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានេះ នឹងដើរតួនាទីជាចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សមត្ថភាពការងារទៅនឹងការវិវត្តបច្ចេកទេសយានយន្តឲ្យកាន់តែមានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារពលកម្មទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមលើកទឹកចិត្តបង្កើនកិច្ចសហការបន្ថែមទៀតក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សាសម្រាប់សិស្សនិស្សិតតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង ក៏ដូចជាផ្តល់ឱកាសហាត់ការ ចុះកម្មសិក្សា និងឱកាសការងារជូនដល់សិស្សនិស្សិត ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំង ១០០នាក់ដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវប្រកាន់នូវភាពម៉ឺងម៉ាត់ មោះមុតក្នុងពេលហាត់ការ និងចុះកម្មសិក្សា ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួន និងខិតខំប្រឹងប្រែងយ៉ាងណាឲ្យទទួលបានចំណាប់អារម្មណ៍ និងការវាយតម្លៃល្អពីក្រុមហ៊ុន និងអាចទទួលបានការងារធ្វើក្រោយពេលបញ្ចប់កម្មសិក្សា ៕

អត្ថបទដែលជាប់ទាក់ទង