**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រឹងការផ្តល់សេវាជូនពលរដ្ឋ ពិសេសការធ្វើអត្តសញ្ញាបណ្ណគំរូថ្មី

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសការងារធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ការងារផ្តល់សេវាអត្តសញ្ញាណបណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក្រុមការងារបានបោះពុម្ពជូនពលរដ្ឋជាង ៩ម៉ឺនសន្លឹក និងចែកទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។ យ៉ាងការចែកក៏នៅមានភាពយឺតយ៉ាវនៅតាមមូលដ្ឋានមួយចំនួន ដោយសារប្រជាពលរដ្ឋខ្លះបានចាកចេញទៅរកការងារធ្វើនៅក្រៅមូលដ្ឋាន ក៏ជាមូលហេតុដែលការងារផ្តល់អត្តសញ្ញាណបណ្ណនេះនៅសេសសល់។

ឆ្លងកាត់កិច្ចប្រជុំ ឯកឧត្តម លី សំរិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងាររបស់មន្ទីរអង្គភាពជំនាញ ដែលមានលក្ខណៈល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនដែលត្រូវត្រួតពិនិត្យឡើងវិញ ជាពិសេសការងារអត្តសញ្ញាណកម្ម។ ចំពោះការងារនេះ ជាការងារមួយដែលយើងត្រូវខិតខំបន្ថែមទៀត ព្រោះថា ទោះបីជាពលរដ្ឋខ្លះលោកចាកចេញពីមូលដ្ឋានក៏នៅមានក្រុមគ្រួសាររបស់គាត់ ដែលយើងអាចផ្ញើទុកនៅជាមួយបានផងដែរ។ ដូច្នេះឯកឧត្តមបានជំរុញឱ្យខិតខំធ្វើកិច្ចការនេះបន្ថែមទៀត។

សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅព្រឹកមិញនេះ ប្រព្រឹត្តិទៅដោយមានការចូលរួមពី លោក លី សារី អភិបាលរងខេត្ត រួមនឹងវត្តមានឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣។ កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន៣៖ ទី១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីសម្រេចព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៦ ខែកញ្ញា ,ទី២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងទី៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារ និងរបៀបរបបចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ៕

អត្ថបទដែលជាប់ទាក់ទង