**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងលើកិច្ចការជួសជុលប្រាសាទនាគព័ន្ធ ឱ្យវិលទៅរកសោភ័ណភាពដើមឡើងវិញ

ភ្នំពេញ៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងប្រែងប្រែងលើការងារជាច្រើននៃគម្រោងជួសជុលប្រាសាទនាគព័ន្ធ ដែលកំពុងរងការខូចខាត ឱ្យមានសភាពល្អប្រសើរឡើងវិញ។

បុរាណវិទូ លោក ជា សារិទ្ធ ឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។

ក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។

រចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។
ដោយសារតែរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយដែរ។
ចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។
ឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។

ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលដំបូលបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។

នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលបង្ហូរទឹកទាំង៤និងស្រះតូចៗព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។
នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាលនិងជណ្ដើរថ្មបាយក្រៀមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង