**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

កម្ពុជា-ចិន ផ្សាយគោលដៅទេសចរណ៍រួមគ្នា និងជំរុញឱ្យភ្ញៀវទេសចរទៅមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត

ភ្នំពេញ៖ ក្នុងកម្មវិធីផ្សព្វផ្សាយ និងការផ្លាស់ប្តូរទេសចរណ៍តំបន់ព្រិលនិងទឹកកកខេត្តហីឡុងជាំង (Heilongjiang) គោលដៅទេសចរណ៍ដ៏សម្បូរបែបនៅខេត្តភាគឦសានប្រទេសចិនមួយនេះ ត្រូវបាននាំមកផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ សមាគមទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍នៅកម្ពុជា ក្រោមការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៃប្រទេសទាំងពីរទៅមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត។

ពិធីផ្សព្វផ្សាយ និងការផ្លាស់ប្តូរទេសចរណ៍តំបន់ព្រិលនិងទឹកកកនៃខេត្តហីឡុងជាំងនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ពោលគឺបន្ទាប់ពីការបើកសម្ពោធ «មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) ខេត្តហីឡុងជាំង» ទីតាំងនៅកោះពេជ្រ។

គួរកត់សម្គាល់ផងដែរថា ខេត្តហីឡុងជាំង និងប្រទេសកម្ពុជាមានទំនាក់ទំនងប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ។ បច្ចុប្បន្ន ប្រទេសទាំងពីរសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» យើងបានពង្រឹងយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលមិនត្រឹមតែជួយបង្កើនការយល់ដឹង និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមកម្លាំងជំរុញថ្មីដល់សេដ្ឋកិច្ចនៃតំបន់ទាំងពីរ។

ក្នុងពិធីផ្សព្វផ្សាយនោះដែរ លោកស្រី ហឺ ជីង (HE Jing) ប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង បានឱ្យដឹងថា ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តហីឡុងជាំងនេះ គឺស្របនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ហើយក៏ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន។

លោកស្រីរំពឹងថា ការផ្សព្វផ្សាយនេះដែរ នឹងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មទេសចរណ៍រវាងតំបន់ទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទៅលេងកម្សាន្តនៅខេត្តហីឡុងជាំង និងសូមអញ្ជើញប្រជាជនខេត្តចិនៅខេត្តហីឡុងជាំងមកកម្សាន្តនៅកម្ពុជាវិញ ពិសេសសូមយកកម្ពុជាជាគោលដៅទេសចរណ៍ផ្ទះទី២។

ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគគិនទាំងសងខាង សូមសិក្សាពីកាលានុវត្តភាពធុរកិច្ចឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍នៃភាគីទាំងពីរ កម្ពុជា-ខេត្តហីឡុងជាំង។

សូមបញ្ជាក់ថា មុនឈានដល់ពិធីផ្សព្វផ្សាយនេះ ក្រសួងទេសចរណ៍កម្ពុជា និងមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំងបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសនិងខេត្តទាំងពីរ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ ភាគីកម្ពុជា និងភាគីចិនខេត្តហីឡុងជាំង មានក្ដីរំពឹងថា ចំនួនភ្ញៀវទេសចរដែលទៅមកទស្សនាកម្សាន្ដគោលដៅទាំងពីរ នឹងមានការកើនឡើងជាលំដាប់ ៕

អត្ថបទដែលជាប់ទាក់ទង