**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចែករំលែកនូវសមត្ថភាពនៃភាពជាអ្នកដឹកនាំចំនួន ៥ចំណុច

ភ្នំពេញ៖ នៅក្នុងពិធីបិទសិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី “បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ” នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

មានប្រសាសន៍ក្នុងកម្មវិធីបិទសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សិក្ខាសាលានេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួង ស្ថាប័ន ធ្វើបច្ចុប្បន្នភាពចំណេះដឹងពាក់ព័ន្ធបរិវត្តកម្មនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងចំណេះធ្វើរបស់ខ្លួន ដើម្បីទទួលបាននូវពុទ្ធិថ្មីៗ បទពិសោធល្អៗ ក្នុងការដឹកនាំអង្គភាពនិងក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន។ បន្ថែមពីនេះ សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី “បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ” គឺជាប្រធានបទមួយចូលរួមចំណែកឆ្លើយតបនឹងការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវបទពិសោធបន្ថែមក្នុងការគ្រប់គ្រងអង្គភាព ដែលចាំបាច់ត្រូវតែមានគោលការណ៍ ៣ចំណុច ក្នុងនោះរួមមាន៖ ១)ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២)ត្រូវមានការចូលរួមចំណែក ៣)ត្រូវមានការលះបង់។

អ្វីដែលជាការគួរកត់សម្គាល់ លើសពីនេះបន្ថែមទៀតនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីភាពជាអ្នកដឹកនាំនិងគ្រប់គ្រងអង្គភាព ដែលត្រូវមានសមត្ថភាព ចំនួន៥ចំណុច ក្នុងនោះរួមមាន៖ ទី១)សមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍអង្គភាព ទី២)សមត្ថភាពក្នុងការកៀរគរធនធាន និងការធ្វើទំនាក់ទំនង ឬកិច្ចសហការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនានា ទី៣)សមត្ថភាពក្នុងការគ្រប់គ្រងសមិទ្ធកម្មរបស់មន្រ្តី និងអង្គភាព ទី៤)សមត្ថភាពក្នុងការផ្តួចផ្តើមនូវគំនិតថ្មីៗ នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង ទី៥)សមត្ថភាពក្នុងការលើកស្ទួយភាពស្អាតស្អំ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់មន្រ្តី និងអង្គភាព។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងការជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជាទស្សនទាន ចំណេះដឹងបន្ថែម និងគុណវុឌ្ឍិ ក្នុងការអនុវត្តតួនាទី ភារកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលប្រតិបត្តិការងារ៕

អត្ថបទដែលជាប់ទាក់ទង