**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក យី ប្រស្នា នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាអាស៊ី ដែលទើបទទួលតំណែងថ្មី ជំនួស លោក ដារ៉ារិទ្ធ គឹមយាត ដែលបានលាលែង។

នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានពិភាក្សាលើកិច្ចការកសាងសមត្ថភាពមន្រ្តីក៏ដូចជាសភាកម្ពុជា និងសភាក្នុងតំបន់អាស៊ាន ក្រោមគម្រោងគាំទ្ររបស់មជ្ឈមណ្ឌលសភាអាស៊ី ជាអាទិ៍ ជំនាញស្រាវជ្រាវកិច្ចការសភា វិភាគច្បាប់ ជំនាញការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា ការវិភាគថវិកាជាតិ វិភាគគោលនយោបាយសាធារណៈ សភាឌីជីថល ព្រមទាំងជំនាញពាក់ព័ន្ធមួយចំនួន ដូចជា ការលើកកម្ពស់សមភាពយេនឌ័រ និងបញ្ហាបរិស្ថានជាដើម។ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់បន្ថែមអំពីតម្រូវការកសាងសមត្ថភាពរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានៅក្នុងកិច្ចការគាំទ្រតួនាទីទាំង៣របស់រដ្ឋសភា រួមទាំងការងារការទូតសភា។

ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការស្នើសុំឱ្យ PCAsia គិតគូរផងដែរអំពីការរៀបចំបទបង្ហាញដោយសាស្រ្តាចារ្យនិងអ្នកជំនាញអន្តរជាតិទៅលើជំនាញច្បាប់ និងជំនាញពាក់ព័ន្ធនឹងការងារសភា ព្រមទាំងការកសាងសមត្ថភាពរបស់សភាកម្ពុជាក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់ហ្វូកូនីក្នុងឆ្នាំ២០២៦ខាងមុខនេះ។

សូមជម្រាបជូនថា កន្លងមក PCAsia បានផ្តល់ការគាំទ្រដល់សភាកម្ពុជាទាំងការកសាងសមត្ថភាពមន្រ្តីនិងអ្នកតំណាងរាស្រ្ត។ ចំពោះវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តី គឺធ្វើឡើងតាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់នៅវិទ្យាស្ថានសភាអាស៊ីដែលមានទីតាំងនៅក្នុងវិមានរដ្ឋចំការមន (ព្រឹទ្ធសភា) និងតាមរយៈប្រព័ន្ធនិម្មិត ព្រមទាំងតាមរយៈការផ្លាស់ប្តូរបទពិសោធជាមួយសភានៃបណ្តាប្រទេសនានា ដូចជាសភាប្រទេសបារាំង សភាប្រទេសស្វីស និងសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ានជាដើម។ ចំណែកឯការកសាងសមត្ថភាពរបស់សមាជិកសភាគឺជាទូទៅធ្វើឡើងតាមរយៈសិក្ខាសាលាតំបន់ និងទៅតាមវិស័យដែលជាតម្រូវការរបស់គណៈកម្មការជំនាញនិមួយៗ។

នៅក្នុងជំនួបពិភាក្សានេះ លោកនាយកប្រតិបត្តិPCAsia ដែលទើបទទួលតំណែងថ្មី ក៏បានជម្រាបជូនអំពីផែនការសកម្មភាពរបស់វិទ្យាស្ថានសភាអាស៊ី ក្នុងដំណាក់កាលទី២ នៃឆ្នាំ២០២៤ និងសកម្មភាពក្នុងឆ្នាំបន្តបន្ទាប់ទៀត ពាក់ព័ន្ធទៅនឹងជំនាញនិងប្រធានបទដែលបានលើកឡើងខាងលើ។

មុននឹងបញ្ចប់លោកនាយកប្រតិបត្តិបានអះអាងជាថ្មីនៅក្នុងការបន្តគាំទ្រកសាងសមត្ថភាពសភាកម្ពុជា និងសភាក្នុងតំបន់អាស៊ានជាបន្តទៀត ស្របតាមចក្ខុវិស័យរបស់វិទ្យាស្ថាន និងតម្រូវការរបស់សភាកម្ពុជា និងសភាក្នុងតំបន់ ជាក់ស្តែង PCAsia បានផ្តល់ការគាំទ្រស្របតាមតម្រូវការរបស់សភាឡាវក្នុងការត្រៀមខ្លូនធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអាយប៉ា៤៥ ក្នុងឆ្នាំ២០២៤នេះ និងគាំទ្រសភាកម្ពុជាលើជំនាញចរចារនិងសម្របសម្រួល គាំទ្រសភាកម្ពុជាលើកិច្ចការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមិនឆ្លង ស្របតាមការស្នើសុំរបស់គណៈកម្មការជំនាញរបស់រដ្ឋសភាកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង